ភ្នំពេញ៖ ក្រុមការងារជំនាញររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះសិក្សាពិនិត្យលទ្ធភាពដើម្បីបញ្ជូនទឹកស្អាតផ្គត់ផ្គង់តំបន់បុរីពិភពថ្មីឈូកវ៉ា២ ស្ថិតសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជួបបញ្ហាកង្វះទឹកស្អាតកន្លងមក។
ក្រុមបច្ចេកទេសបានអនុវត្តនូវការងារកាត់បំពង់មេនាំទឹកស្អាតទំហំ៤០០មម ភ្ជាប់ទៅបំពង់ចែកចាយទឹកស្អាតទំហំ២២៥មម នៅមុខវត្តឈូកវ៉ា និងពិនិត្យកែសម្រួលសម្ពាធទឹកតំបន់ជុំវិញ ក៏ដូចជាសិក្សារកប្រភពបំពង់មេនាំទឹកពីច្រកផ្សេងៗទៀត។
ក្រុមការងារនេះនឹងបន្តដំណើរការងារ២៤/២៤ម៉ោងរហូតទទួលបានលទ្ធផល៕






