អង្គការភីន និង គជគម បន្តកិច្ចស ហការគ្នាលើប្រព័ន្ធប្រកាសឱ្យដឹងមុខ៣ឆ្នាំទៀត

2022/04/30 04:52:44 pm        250

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការភីពផលអ៊ីននីត នៅកម្ពុជា ហៅកាត់ថា អង្គការភីន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបន្តសុពលភាព នៃកិច្ចសហការជាមួយគ្នា សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត ទៅលើប្រព័ន្ធប្រកាស​ឱ្យដឹង​មុន​១២៩៤។

ក្នុងពិធីចុះហត្ថលេខានៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីរសៀលថ្ងៃទី ២៩មេសា រវាងឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក លូកាស ឡូបេ នាយក​អង្គការភីនប្រចាំប្រទេសកម្ពុជា បានធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយគ្នា សំដៅបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតប​សង្គ្រោះបន្ទាន់​ទៅ​នឹង​គ្រោះមហន្តរាយ​នៅ​ព្រះរាជាណាចក្រកម្ពុជា។ អនុស្សារណៈនេះ នឹងមានសុពលភាព សម្រាប់រយៈពេល៣ឆ្នាំបន្ត ដោយគិតចាប់ពីថ្ងៃ​ចុះហត្ថ​លេខា​នេះ​តទៅ។

ឯកឧត្តម ហង្ស សាមឿន ក្នុងនាមឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការ​​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​អង្គការ​ភីពផលអ៊ីននីតនៅកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ក្នុងនោះប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ត្រូវបាន​ពង្រីកនៅទូទាំងប្រទេសនិងបានទទួលស្គាល់ថា ជារបស់គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។

ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តដល់អង្គការភីពផលអ៊ីននីតនៅកម្ពុជា ពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការឱ្យកាន់តែសកម្មនិងជិតស្និទ្ធបន្ថែមទៀតជាមួយគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តគម្រោងពិគ្រោះយោបល់ សិក្ខាសាលាការបណ្តុះបណ្តាលនិងសកម្មភាពនានារួមគ្នា។ទន្ទឹមនេះ លោកនាយក​អង្គការ​ដៃគូ​ក៏​បានអរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលបានផ្តល់កិច្ចសហការសម្រប​សម្រួលធ្វើឱ្យរាល់គម្រោងរបស់អង្គការទទួលបានជោគជ័យ លើការផ្តល់បច្ចេកទេស បណ្តុះបណ្តាល បទពិសោធន៍ គ្របដណ្តប់បានទូទាំង២៥រាជធានី ខេត្តនៃប្រទេសកម្ពុជា៕ អត្ថបទ៖ មុត សុត

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        2
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        107
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm