យោងតាមការអះអាងរបស់កម្មករនៅក្នុងរោងចក្រ បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានវាយប្រហាររោងចក្រកែច្នៃសាច់ និងស្ថានីយសេវាកម្មរថយន្ត នៅតំបន់ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន បង្កឲ្យកើតមានអគ្គិភ័យ និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ក្រុមមន្រ្តីក្នុងរោងចក្រនិយាយថា គ្មាននិយោជិកណាម្នាក់ រងរបួសនោះទេ នៅក្នុងការវាយប្រហារនេះ ប៉ុន្តែអគាររោងចក្រ រងការបំផ្លិចបំផ្លាញទាំងស្រុង ។
លោក Oleksandr Hanzha គឺជាអភិបាលតំបន់ Zaporizhzhia និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា រុស្ស៊ីវាយប្រហារស្ថានីយប្រេងលក់រាយ ៥កន្លែង នៅតំបន់ភាគអាគ្នេយ៍ Dnipropetrovsk របស់អ៊ុយក្រែនកាលពីយប់កន្លងទៅ ដោយបានសម្លាប់ស្រ្តីម្នាក់ ។
លោកបន្តថា ស្រ្តី ៣នាក់ផ្សេងទៀត ដែលស្រ្តីម្នាក់មានផ្ទៃពោះ បានរងរបួស នៅក្នុងការវាយប្រហារទាំងនេះ ហើយគ្រឿងសម្ភារៈ រងការខូចខាតស្ទើទាំងស្រុង ខណៈការវាយប្រហារនេះ បណ្តាលឲ្យកើតមានអគ្គិភ័យផងដែរ ។
រុស្ស៊ី កំពុងបើកការវាយប្រហារស្ថានីយប្រេង ប៉ុន្តែការវាយប្រហារយានដ្រូន បានកើនឡើង ក្នុងរយៈពេលថ្មីៗនេះ ក្នុងនោះ អាជ្ញាធរអ៊ុយក្រែននៅតំបន់ជួរមុខ Zaporizhzhia, Sumy, Kharkiv និង Dnipropetrovsk រាយការណ៍ការវាយប្រហារស្ទើតែរាល់ថ្ងៃ ៕

