យានដ្រូនដែលផ្ទុកគ្រឿងផ្ទុះជិត ៥ គីឡូក្រាម បានធ្លាក់នៅក្នុងខេត្ត Trabzon នៅលើឆ្នេរសមុទ្រខ្មៅរបស់ប្រទេសទួរគី។ នេះបើយោងតាមរបាយការណ៍របស់កាសែត Sabah។
សារព័ត៌មាន Sabah បានរាយការណ៍ថា យោងតាមការវាយតម្លៃដំបូងដោយអ្នកឯកទេស យានដ្រូននេះ គឺជារបស់អ៊ុយក្រែន។ ដ្រូនបានធ្លាក់ទៅលើដើមឈើមួយដើម នៅក្នុងតំបន់ព្រៃឈើមួយ ក្នុងស្រុក Vakfikebir ហើយបានឆាបឆេះ។ ពុំមានអ្នករងរបួសត្រូវបានរាយការណ៍នៅក្នុងហេតុការណ៍នេះទេ។
យានដ្រូនពីរគ្រឿងបានធ្លាក់កាលពីសប្តាហ៍មុននៅក្នុងខេត្ត Kastamonu និង Samsun នៃសមុទ្រខ្មៅរបស់ប្រទេសទួរគី។ បំណែករបស់វាត្រូវបានបញ្ជូនទៅទីក្រុងអង់ការ៉ាសម្រាប់ការពិនិត្យបច្ចេកទេស ដើម្បីកំណត់ប្រភពដើមរបស់ពួកវា៕

