ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថាប្រទេសរបស់លោកនឹងពុំបណ្តោយឲ្យចិនកាន់កាប់ព្រែកជីក Panama បាននោះទេ ។

លោកនិយាយថា ពួកយើងបាត់បង់មនុស្ស៣៨.០០០នាក់ ក្នុងការកសាងព្រែកជីក Panama ។ មនុស្សរបស់ពួកយើង ៣៨.០០០នាក់ បានស្លាប់ អំឡុងពេលកសាងព្រែកជីក Panama ។ លោកTrumpនិយាយទៀតថា វាបានបើក ហើយវាបានជោគជ័យតាំងពីថ្ងៃមួយមកម្ល៉េះហើយពួកយើងក៏បោះបង់វាចោល វាគឺជារបស់ដ៏ថ្លៃបំផុតដែលពួកយើងពុំធ្លាប់កសាង ហើយវាក៏ជារបស់មានប្រាក់ចំណេញច្រើនបំផុតដែលពួកយើងពុំធ្លាប់កសាងនោះដែរ។ លោកបានបញ្ជាក់ទៀតថានោះគឺជាការរួមបញ្ចូលគ្នាដ៏ល្អមួយ ដូចគ្នានឹងវេណេស៊ុយអេឡាបន្តិចដែរពួកយើងបានធ្វើការងារដ៏ល្អមួយហើយពួកយើងក៏បានធ្វើរឿងដូចគ្នាជាមួយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ប្រហែលជាអ្នកបានឮរួចហើយ ប៉ុន្តែត្រូវគិតពីវា គឺព្រែកជីក Panama ។លោក Trumpនិយាយទៀតដូច្នេះហើយ ពួកយើងបោះបង់វាចោលរបស់ដំបូងដែលពួកគេបានធ្វើ ។អ្នកមានដឹងទេថាពួកគេបានធ្វើរឿងអ្វី ។ ពួកគេបានដំឡើងថ្លៃសម្រាប់នាវារហូតដល់ ៤ដងហើយពួកគេពុំបានបាត់បង់សូម្បីនាវាមួយគ្រឿង ហើយពួកគេដំឡើងថ្លៃម្តងទៀតដល់ទៅ ២ដងហើយពួកគេពុំបានបាត់បង់នាវាសូម្បីមួយគ្រឿង អ្វីដែលពួកគេធ្វើ គឺរកប្រាក់បានយ៉ាងច្រើនអស់រយៈពេលច្រើនឆ្នាំតើវាល្ងង់ខ្លៅបែបណា? ហើយឥឡូវចិន ព្យាយាមកាន់កាប់ព្រែកជីក Panamaហើយពួកយើងមិនបណ្តោយឲ្យវាកើតឡើងនោះទេ ៕
