អ្នកនំាពាក្យក្រសួងការបរទេសប៉ាគីស្ថាន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif នឹងទៅចូលរួមពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ។
បុព្វជិតវ័យ ៨៦ឆ្នាំរូបនេះ ដែលជាអ្នករិះគន់ឥតសំចៃមាត់លើសហរដ្ឋអាមេរិក បានគ្រប់គ្រងប្រទេសអ៊ីរ៉ង់អស់រយៈពេល ៣៦ឆ្នាំមកហើយ មុនពេលរូបលោកត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃការវាយប្រហារព្រួតដៃគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។
ពិធីបុណ្យសពរបស់លោកនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ៤ ខែកក្កដា ក្នុងទីក្រុងតេអេរ៉ង់ ហើយនិងបញ្ចប់ទៅជាមួយពិធីបញ្ចុះសពលោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ នៅឯទីក្រុងកំណើត Mashad ។
លោក Tahir Andrabi គឹជាអ្នកនាំពាក្យការិយាល័យការបរទេសប៉ាគីស្ថាន បានបញ្ជាក់ផងដែរថា ប៉ាគីស្ថាន និងកាតា បានចូលរួមជាមួយក្រុមចរចាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងដូហា នាសប្តាហ៍នេះ ដោយសម្រេចបានវឌ្ឍនភាពប្រកបដោយវិជ្ជមានលើអនុស្សរណៈយោគយល់ ។
លោកបន្តថា ភាគីពាក់ព័ន្ធ បានឯកភាពគ្នាបន្តកិច្ចប្រជុំ និងកំណត់ពេលជំនួបបន្ទាប់ក្រោយពិធីបុណ្យសពរបស់លោក Khamenei ៕

