នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានស្វាគមន៍សមភាគីបេឡារុសលោក Alexander Lukashenko នៅទីក្រុងហ្សាកាតា អំឡុងដំណើរទស្សនកិច្ចលើកទី ២របស់លោក Lukashenko ទៅកាន់ប្រទេសមួយនេះ ដែលមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី ហើយនិងពង្រីកឱកាសកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ។
មេដឹកនាំទាំង ២ បានអង្កេតឆ្មាំកិត្តិយស នៅក្នុងពិធីស្វាគមន៍ ដែលរៀបចំឡើងសម្រាប់លោក Lukashenko នៅឯវិមានប្រធានាធិបតី ស្ថិតក្នុងរដ្ឋធានីប្រទេសឥណ្ឌូនេស៊ីមួយនេះ ។
ពួកគេបានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការផងដែរ ដែលគ្របដណ្តប់លើវិស័យវប្បធម៌ ឧស្សាហកម្ម ការថែទាំសុខភាព វិទ្យាសាស្រ្ត និងការស្រាវជ្រាវ ។
គួររំឭកថា លោក Lukashenko បានបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ ២០១៣កន្លងទៅ ៕