ក្រុមការងារនៅទីក្រុង Amman បានលើកជំនួយមនុស្សធម៌របស់ប្រទេសហ៊្សកដានីដាក់លើយន្តហោះ Qatar Emiri Air Force ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការរញ្ជួយដីកាលពីសប្តាហ៍មុន ។
យោងតាមការអះអាងរបស់កងទ័ពហ៊្សកដានី បានឲ្យដឹងថា ជំនួយមនុស្សធម៌ទំាងអស់នេះ រួមមានគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត និងស្បៀងអាហារទម្ងន់ ២៦តោន បន្ថែមពីលើឧបករណ៍ជួយសង្រ្គោះ ។
ប្រធានរដ្ឋសភាវេណេស៊ុយអេឡាលោក Jorge Rodriguez និយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.២៩៥ នាក់ និងមនុស្សជាង១១.០០០នាក់ បានរងរបួស ហើយមនុស្សជិត ១៣.០០០ នាក់ គ្មានផ្ទះសម្បែង ខណៈដែលអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្ស ៥ម៉ឺននាក់កំពុងបាត់ខ្លួន ។
មានអ្នករស់រានមានជីវិតពីអព្ភូតហេតុនេះជាច្រើន ដូចជាក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ដែលត្រូវបានគេរកឃើញនៅមានជីវិតកាលពីថ្ងៃអង្គារ រយៈពេល ៧ថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតនៅវេណេស៊ុយអេឡាក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ៕