ពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍នេះថា ជីវិតរស់នៅប្រចាំថ្ងៃហាក់ល្អប្រសើរជាងមុន ប៉ុន្តែការលំបាកដូចជាអត្រាគ្មានការងារខ្ពស់ និងកង្វះខាតថវិកានៅតែកើតមាន ។
លោក Hossein Kheiri គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់និយាយថា អ៊ីរ៉ង់នឹងមិនបណ្តោយឲ្យប្រទេសរបស់ពួកគេដួលរលំដោយសារតែការងារលំបាកទាំងអស់នេះឡើយ ។
លោកថា ការលំបាកលើការចំណាយថ្លៃជួល ការលំបាកលើការចំណាយច្រើន ពួកយើងបានជួបគ្រប់រស់ជាតិនៃជីវិតបែបនេះ ប៉ុន្តែពួកយើងមិនបណ្តោយឲ្យប្រទេសពួកយើងដួលរលំនោះទេ ។
បដា និងផ្ទាំងប៉ាណូមានរូបរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ត្រូវបានមើលឃើញនៅទូទាំងរដ្ឋធានីតេអេរ៉ង់ ស្របពេលដែលពួកគេត្រៀមរៀបចំពិធីបុណ្យរបស់លោក ។
បុព្វជិតវ័យ ៨៦ឆ្នាំរូបនេះ ដែលជាអ្នករិះគន់ឥតសំចៃមាត់លើសហរដ្ឋអាមេរិក បានគ្រប់គ្រងប្រទេសអ៊ីរ៉ង់អស់រយៈពេល ៣៦ឆ្នាំមកហើយ មុនពេលរូបលោកត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃការវាយប្រហារព្រួតដៃគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។
សូមបញ្ជាក់ថា ពិធីបុណ្យសពរបស់លោកនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ៤ ខែកក្កដា ក្នុងទីក្រុងតេអេរ៉ង់ ហើយនិងបញ្ចប់ទៅជាមួយពិធីបញ្ចុះសពលោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ នៅឯទីក្រុងកំណើត Mashad ៕