រលកកម្ដៅដ៏គ្រោះថ្នាក់ គំរាមដល់ការប្រារព្ធពិធីអបអរសាទរទិវាឯករាជ្យជាតិអាមេរិកថ្ងៃទី៤ កក្កដាខាងមុខ

2026/07/03 10:54:08 am        78

ចាប់ពីតំបន់ Midwest ដល់ឆ្នេរសមុទ្រភាគខាងកើត រលកកម្ដៅដ៏គ្រោះថ្នាក់កំពុងរីករាលដាលពាសពេញជាងពាក់កណ្តាលក្នុងទឹកដីសហរដ្ឋអាមេរិក ដែលបង្កើនហានិភ័យនៃសីតុណ្ហភាពក្ដៅបំបែកកំណត់ត្រាក្នុងអំឡុងពេលចុងសប្តាហ៍នាឱកាសទិវាឯករាជ្យជាតិអាមេរិកថ្ងៃទី៤ កក្កដា ស្អែកនេះ ដែលជាថ្ងៃឈប់សម្រាកដ៏មមាញឹកបំផុតមួយរបស់ប្រទេសនេះ។

ក្រុមមន្ត្រីមូលដ្ឋានកំពុងឆ្លើយតបដោយការបើកមជ្ឈមណ្ឌលត្រជាក់ កែសម្រួលព្រឹត្តិការណ៍សាធារណៈ និងពង្រីកសេវាកម្មសង្គ្រោះបន្ទាន់ ខណៈហ្វូងមនុស្សនឹងប្រមូលផ្តុំគ្នាសម្រាប់ពិធីបាញ់កាំជ្រួចភ្ញឺ ពិធីបុណ្យនានា និងការប្រារព្ធពិធីទិវាឯករាជ្យជាតិ។

យោងតាមសេវាអាកាសធាតុជាតិ ប្រជាជនអាមេរិកជិត១៦០លាននាក់នឹងរងផលប៉ះពាល់ ខណៈដូមកម្ដៅដ៏ក្តៅគគុកលាតសន្ធឹងពាសពេញរដ្ឋចំនួន៣០ រហូតដល់ចុងសប្តាហ៍នេះ

កម្ដៅកំពុងត្រូវបានជំរុញដោយដូមកម្ដៅ ជាប្រព័ន្ធសម្ពាធខ្ពស់ដែលបង្ខាំងខ្យល់ក្តៅលើតំបន់មួយរយៈពេលជាច្រើនថ្ងៃ។ សំណើមខ្ពស់ក៏កំពុងបង្កើនហានិភ័យសុខភាពផងដែរ ព្រោះវាធ្វើឱ្យកាន់តែពិបាកសម្រាប់រាងកាយមនុស្សក្នុងការត្រជាក់ចុះតាមរយៈការបែកញើស។

នៅទីក្រុងញូវយ៉ក ក្រុមមន្ត្រីកំពុងបើកស្ថានីយ៍បាញ់ចំហាយទឹកតាមទីវាលខាងក្រៅ និងដាក់ពង្រាយរថយន្តត្រជាក់ចល័តដើម្បីផ្តល់ទឹក ឡេការពារកម្តៅថ្ងៃ និងការត្រួតពិនិត្យសុខភាព។

អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទាំងនេះគឺជាលក្ខខណ្ឌដ៏គ្រោះថ្នាក់បំផុត។ សីតុណ្ហភាពនៅក្នុងទីក្រុងនេះអាចលើសពី ១០០ អង្សាហ្វារិនហៃ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ដោយសន្ទស្សន៍កម្ដៅត្រូវបានគេរំពឹងថានឹងខ្ពស់ជាងនេះ ៕


អត្ថបទដែលទាក់ទង

អង្គការWFP៖ ភាពអត់ឃ្លាននៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ឈានដល់កម្រិតអាក្រក់បំផុត
2026/07/03 12:39:13 pm        1
សារព័ត៌មានរដ្ឋស៊ីរី៖ ការផ្ទុះនៅហាងកាហ្វេក្នុងទីក្រុងដាម៉ាស បណ្តាលឲ្យមនុស្សស្លាប់និងរបួសច្រើននាក់
2026/07/03 12:33:19 pm        1
ប្រទេសបារ៉ែន ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ
2026/07/03 12:18:36 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅតាមបណ្ដាយព្រំដែនកម្ពុជា-ថៃនៅសប្តាហ៍ក្រោយ

2026/07/03 12:57:07 pm
​អង្គការWFP៖ ភាពអត់ឃ្លាននៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ឈានដល់កម្រិតអាក្រក់បំផុត
2026/07/03 12:39:13 pm
​សារព័ត៌មានរដ្ឋស៊ីរី៖ ការផ្ទុះនៅហាងកាហ្វេក្នុងទីក្រុងដាម៉ាស បណ្តាលឲ្យមនុស្សស្លាប់និងរបួសច្រើននាក់
2026/07/03 12:33:19 pm
​ការវិលត្រឡប់របស់កុងហ្គោនៅ World Cup រំឭកអនុស្សាវរីយ៍ឆ្នាំ១៩៧៤ និងស្ដារមោទនភាពជាតិឡើងវិញ
2026/07/03 12:27:39 pm
​ប្រទេសបារ៉ែន ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ
2026/07/03 12:18:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/02 09:43:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/02 07:23:37 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/02 10:33:42 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am