ហាត់១ បាន ២ សម្រាប់គ្រូ និងសិស្សក្លិបគុនខ្មែរដូនតា ក្រោយបញ្ចប់ការហ្វឹកហាត់​ជាមួយអ្នក​ជំនាញ​ឃីកបុកស៊ីងអន្ដរជាតិ

2026/07/03 06:58:29 pm        157

កម្មវិធីហ្វឹកហាត់ជំនាញ និងបច្ចេកទេសកីឡាឃីកបុកស៊ីង ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅក្លិបគុនខ្មែរដូនតាឃីកបុកស៊ីងកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោមហ្វឹកហាត់រយៈពេល ១០ថ្ងៃ ជាមួយអ្នកជំនាញអន្ដរជាតិ ដែលបានផ្ដល់អត្ថប្រយោជន៍ ហាត់ ១ បាន ២ សម្រាប់គ្រូបង្វឹក ពិសេសកីឡាករ ក្រោយយល់ច្បាស់ និងញែកដាច់រវាងបច្ចេកទេសប្រកួតឃីកបុកស៊ីង និងគុនខ្មែរ។

ទន្ទឹមជាមួយការបញ្ចប់ការហ្វឹកហាត់នៅក្លិបទី២ នៃយុទ្ធនាការទ្រង់ទ្រាយធំ កាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អុឹង វិសាល ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយមានការចូលរួមផ្ទាល់ពីឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ ក៏បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក ក៏ដូចជាកីឡាករគ្រប់រូប ហើយសង្ឃឹមថា ក្រោយការហ្វឹកហាត់ជាមួយអ្នកជំំនាញមកពីចិន ទាំងគ្រូ និងសិស្ស នឹងបន្ដប្រឹងប្រែងអនុវត្តជាប្រចាំ ដើម្បីដុសខាតសមត្ថភាពកាន់តែប្រសើរត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

លោក មករា គុនខ្មែរ គ្រូជំនួយនៃក្លិបគុនខ្មែរដូនតាឃីកបុកស៊ីងកម្ពុជា បានបញ្ជាក់ថា ការហាត់ឃីកបុកស៊ីងនេះ ខុសគ្នាពីហាត់គុនខ្មែរ ពិសេសផ្ដោតលើដៃ និងជើង ជាមួយចង្វាក់ដល់លឿន ។ ដូច្នេះបើច្របាច់បញ្ចូលគ្នា គឺកាន់តែល្អ  មានន័យថា ល្អទាំងគុនខ្មែរ ល្អទាំងឃីកបុកស៊ីង នៅពេលកីឡាករយល់ច្បាស់ពីបច្ចេកទេសប្រកួតរបស់កីឡាប្រយុទ្ធទាំង ២ ប្រភេទ ប្រៀបបានហាត់ ១ បានផលចំណេញ ២ នៅពេលកីឡាករឡើងប្រកួតជាក់ស្ដែងលើសង្វៀន។ ក្រៅពីការអគុណក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលនាំឲ្យមានកម្មវិធីហ្វឹកហាត់ពិសេសនេះ លោកបានប្ដេជ្ញានឹងបន្ដពង្រឹងបន្ថែម ដើម្បីរុញកីឡាករ ទាំងគុនខ្មែរ និងឃីកបុកស៊ីង ឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកភាពល្បីល្បាញលើឆាកអន្ដរជាតិ។

ដោយឡែកកីឡាករ រស្មី គុនខ្មែរ ក្រោយប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរជិត ១០ឆ្នាំ រូបគេបានចាប់អារម្មណ៍ បន្ទាប់ពីបានហ្វឹកហាត់ជំនាញថ្មី ជាមួយគ្រូជំនាញកីឡាឃីកបុកស៊ីងអន្ដរជាតិ ហើយ រស្មី បានប្ដេជ្ញានឹងបន្ដប្រឹងប្រែងហ្វឹកហាត់ដុសខាតសមត្ថភាពឲ្យបានកាន់តែខ្លាំង ដើម្បីមានឱកាសបានប្រកួត ហើយនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសស្វែងរកឱកាសប្រកួតតំណាងជាតិ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាតែម្ដង។

សូមរំឮកថា ដើម្បីរួមចំណែករុញគុនខ្មែរ ក៏ដូចជាឃីកបុកស៊ីងកម្ពុជាឲ្យកាន់តែល្បីល្បាញលើពិភពលោក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភថវិកាចំនួន ៥០០លានរៀលដល់សហព័ន្ធកីឡាឃីកបុកស៊ីង ដើម្បីនាំគ្រូអន្ដរជាតិ មកបង្ហាត់ដល់កីឡាករ-កីឡាការិនីគ្រប់បណ្ដាក្លិបទូទាំងប្រទេស រយៈពេល ៧ខែ ដើម្បីបង្កើនសមត្ថភាពទ្វេដង ត្រៀមការប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសការត្រៀមធ្វើម្ចាស់ផ្ទះកីឡាឃីកបុកស៊ីងជើងឯកអាស៊ី លើកទី២ នាខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm