អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅសប្តាហ៍ក្រោយ

2026/07/03 12:57:07 pm        324

ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងចុះទៅពិនិត្យមើលតំបន់ព្រំដែនផង។

តាមកម្មវិធីដែលបានគ្រោងទុក អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូចូលជួប សម្តែងការគួរសមចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងទស្សនកិច្ចការងារនៅទីស្នាក់ការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងចុះទៅពិនិត្យមើលតំបន់ព្រំដែនដែលភាគីថៃរំលោភមកលើបូរណភាពទឹកដីកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ថា ដំណើរទស្សកិច្ចរបស់អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ីនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអ្វេភាគីរវាងកងទ័ពកម្ពុជា និងម៉ាឡេស៊ី និងចុះទៅសួរសុខទុក្ខកម្លាំង AOT របស់ម៉ាឡេស៊ីនៅព្រំដែន និងចុះទៅមើលសភាពការនៅព្រំដែន និងជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួនផងដែរ។

សូមជម្រាបថា អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ ខែកក្កដា ឆ្នាំ២០២៦។ តាមគម្រោងអគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ីនឹងដឹកនាំគណៈប្រតិភូប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ីចុះទៅពិនិត្យមើលនៅតំបន់ព្រំដែនកម្ពុជាដែលទាហានបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងស្តាប់ការធ្វើបទបង្ហាញពីក្រុមអ្នកសង្កេតការណ៍នៅទីនោះ។

កម្មវិធីបន្ទាប់អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ី នឹងមានជំនួបដាច់ដោយឡែកពីគ្នាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ បន្ទាប់មកជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងចុងក្រោយសម្តែងការគួរសមចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ វង្ស សុភាព

 

អត្ថបទដែលទាក់ទង

ថ្នាក់ដឹកនាំក្រសួងចុះពិនិត្យការងារបច្ចេកទេសនៃការសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួនតាមបណ្តាខេត្ត
2026/07/03 04:20:38 pm        1
ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ
2026/07/03 04:14:57 pm        1
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបប្រធានសមាគមវេទិកាកូរ៉េ-អាស៊ាន ពិភាក្សាពីការវិនិយោគបន្ថែមនៅកម្ពុជា
2026/07/03 03:57:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លៀងធ្លាក់ខ្លាំង បង្កការជន់លិចតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា ខណៈអ្នកស្រុកប្រឈមនឹងការជន់លិចធ្ងន់ធ្ងរ

2026/07/03 05:38:24 pm
​មន្ត្រីអាមេរិក៖ លោក Trump ចង់ឱ្យបញ្ចប់​ «ការសម្លាប់ឥតហេតុផល​» នៅអ៊ុយក្រែន ​
2026/07/03 05:33:49 pm
​លោក Trump ប្រាប់​ថា អ៊ីរ៉ង់យល់ព្រមតាមតម្រូវ​ការ​របស់​សហរដ្ឋ​អាមេរិក​​ស្ទើរទាំងអស់
2026/07/03 05:31:35 pm
​អ៊ីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំ​ឲ្យ​ធ្វើ​ការវាយប្រហារ មុនពិធីដង្ហែសពលោក Khamenei
2026/07/03 05:29:22 pm
​លោក Trump៖ ជារឿង​មិន​សម​ហេតុផល​ឡើយ​ ដែល​អាមេរិកបន្ត​ការគាំទ្របច្ចុប្បន្ន ចំពោះ​ណាតូ
2026/07/03 05:23:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/02 09:43:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/02 07:23:37 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/02 10:33:42 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am