សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា

2026/07/03 08:11:30 pm        143

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី និងសហការីនៅក្នុងឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងរយៈពេលបីឆ្នាំមកនេះ ដែលសម្រេចបានផ្លែផ្កាជាច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងទំនាក់ទំនងការទូត ទំនាក់ទំនងប្រជាជននិងប្រជាជន ពាណិជ្ជកម្ម ទេសចរណ៍ មនុស្សធម៌ និងវប្បធម៌ជាដើម។

សម្តេចបានលើកឡើងថា ជប៉ុនជាមិត្តដែលគួរឱ្យទុកចិត្ត និងស្មោះត្រង់របស់កម្ពុជា។ ឆ្នាំនេះជាខួប៧៣ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រជាពលរដ្ឋកម្ពុជាមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋជប៉ុន។ ជប៉ុនបានជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព ហើយពលរដ្ឋកម្ពុជាចងចាំជានិច្ចចំពោះការលះបង់ជីវិតក្នុងបុព្វហេតុសន្តិភាពនៅកម្ពុជា របស់កុលបុត្រវ័យក្មេងជប៉ុន២នាក់ ម្នាក់ពលីនៅខេត្តកំពង់ធំ និងម្នាក់ទៀតពលីនៅខេត្តបន្ទាយមានជ័យ ក្នុងក្របខណ្ឌកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNTAC) កាលពីឆ្នាំ១៩៩៣។

ការគាំទ្ររបស់ជប៉ុនចំពោះកម្ពុជាលើគ្រប់វិស័យ ដូចជាការដោះមីន ធនធានមនុស្ស កសិកម្ម និងពាណិជ្ជកម្មជាដើមនោះ បានលេចចេញជារូបរាង និងផ្តល់ផ្លែផ្កាជាច្រើនពិតប្រាកដជូនប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែង ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ សម្រេចបានជាង ២,៦ ពាន់លានដុល្លារអាមេរិក។ ចំពោះវិស័យវិនិយោគ ប្រទេសជប៉ុននៅតែបន្តជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ដែលមានទុនវិនិយោគសរុបចំនួន ២,៩ ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៥។

សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសជប៉ុន ដែលគិតមកដល់ពេលនេះមានចំនួនប្រមាណ ១៧,០០០ នាក់ហើយ។ ជាមួយគ្នានេះ ជប៉ុនក៏បានទទួលយកពលករខ្មែរជិត៧ម៉ឹននា

នា ទៅធ្វើការនៅប្រទេសជប៉ុនផងដែរ ដែលប្រការនេះបានធ្វើឱ្យពលករកម្ពុជាទទួលបានប្រាក់ចំណូលខ្ពស់ និងចំណេះដឹងផ្នែកបច្ចេកទេសការងារ ដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍកម្ពុជាវិញ។

ឯកឧត្តម អឹអិណុ អាត់ត្សឹស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបឯកឧត្តម និងសហការី។ ឯកឧត្តមបានគោរពថ្លែងអំណរគុណជាអនេកចំពោះសម្តេច ក៏ដូចជារដ្ឋសភាទាំងមូលដែលបានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ក្នុងការធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលបានលទ្ធផលជាទីមោទនៈ។

ឯកឧត្តមបានបង្ហាញពីមោទនភាពចំពោះការដឹកនាំរដ្ឋសភារបស់សម្តេចប្រធាន ដោយបានគូសបញ្ជាក់ថា កម្ពុជាមានប្រធានរដ្ឋសភាជាស្ត្រីលើកដំបូង ចំណែកប្រទេសជប៉ុនក៏មានស្ត្រីជានាយករដ្ឋមន្ត្រីលើកដំបូងដែរ។ ឯកឧត្តមបានយល់ស្របចំពោះប្រសាសន៍របស់សម្តេចប្រធានរដ្ឋសភា អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការជឿជាក់គ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងពលរដ្ឋនៃប្រទេសទាំងពីរ។ ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជារយៈពេល ៣ ឆ្នាំមកនេះ ឯកឧត្តមបានធ្វើដំណើរគ្រប់ខេត្ត-ក្រុង និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ពលរដ្ឋខ្មែរ។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធអំពីការងារនយោបាយ សង្គម សេដ្ឋកិច្ច ជាពិសេសការពង្រឹងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ កម្ពុជាវាយតម្លៃខ្ពស់ និងគាំទ្រចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់ប្រទេសជប៉ុន ដែលយុទ្ធសាស្ត្រនេះស្របគ្នានឹងយុទ្ធសាស្ត្ររបស់អាស៊ាន និង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កម្ពុជាគាំទ្រជានិច្ចនូវរាល់យុទ្ធសាស្ត្រទាំងឡាយណាដែលលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរវិញ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភានៃប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ច និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមកពីការងារនីតិកម្ម។

សម្តេចសង្ឃឹមថា ទំនាក់ទំនងស្ថាប័នរដ្ឋសភានេះនឹងកាន់តែរឹងមាំ និងមានសកម្មភាពខ្លាំងក្លាថែមទៀតនៅក្នុងអាណត្តិការទូតរបស់ឯកអគ្គរាជទូតជប៉ុនថ្មី។ ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់ភាគីជប៉ុន ជួយគាំទ្រដល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ ដោយហេតុថាពេលនេះ រដ្ឋសភាកំពុងធ្វើទំនើបកម្មស្ថាប័នទៅជា សភាឌីជីថល៕

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm