អាហ្សង់ទីនត្រៀមខ្លួនរួចរាល់ មុនជួបកាបវែរវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026

2026/07/03 01:44:29 pm        162

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលជាក្រុមការពារតំណែងជើងឯក បាន​បញ្ចប់​ការ​ហ្វឹក​ហាត់​ចុង​ក្រោយរបស់ខ្លួននៅទីលានហ្វឹកហាត់របស់ក្លិប Inter Miami CF ក្នុងទីក្រុង Fort Lauderdale រដ្ឋ Florida ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិកាបវែរនៅវគ្គ ៣២ ក្រុម​ចុង​ក្រោយ​បាល់​ទាត់ពិភពលោក FIFA World Cup 2026។

ក្នុងការហ្វឹកហាត់ចុងក្រោយនេះ ប្រធានក្រុម Lionel Messi បានចូល​រួម​ហ្វឹក​ហាត់​យ៉ាង​ពេញ​លេញ ​ក្រោមការដឹកនាំរបស់គ្រូបង្វឹក Lionel Scaloni។ ក្រៅពី Messi កីឡាករសំខាន់ៗដូចជា Julián Álvarez, Enzo Fernández និងអ្នកចាំទី Juan Musso ក៏បានចូលរួមហ្វឹកហាត់ផងដែរ ខណៈ​ក្រុមកំពុងពង្រឹងការរៀបចំយុទ្ធសាស្ត្រមុនការប្រកួតដ៏សំខាន់នេះ។

អាហ្សង់ទីន ត្រូវបានគេចាត់ទុកថាជាបេក្ខភាពដ៏ខ្លាំងមួយសម្រាប់ការប្រជែងពាន World Cup ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងផុតវគ្គចែកពូលដោយជោគជ័យ។ ខ្សែប្រយុទ្ធជើងចាស់ Lionel Messi នៅតែជាកម្លាំងស្នូល និងជាកីឡាករដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងក្រុម ខណៈពួកគេសម្លឹងរកការបន្តដំណើរឆ្ពោះទៅការការពារតំណែងជើងឯក។

ចំណែកក្រុមកាបវែរ បានបង្កើតប្រវត្តិសាស្ត្រសម្រាប់ប្រទេសរបស់ខ្លួន ដោយអាចឈានមកដល់វគ្គចាញ់-ធ្លាក់នៃការប្រកួត World Cup ជាលើកដំបូង ហើយត្រូវបានរំពឹងថានឹងប្រកួតដោយភាពក្លាហាន ទោះបីជាត្រូវជួបក្រុមខ្លាំងដូចអាហ្សង់ទីនក៏ដោយ។

ការប្រកួតរវាងអាហ្សង់ទីន និងកាបវែរ នឹងធ្វើឡើងនៅថ្ងៃព្រឹកស្អែកនេះ វេលាម៉ោង ៥ ព្រឹក(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Miami។ ក្រុមដែលទទួលជ័យជម្នះនឹងឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ជួបក្រុមឈ្នះរវាងអេហ្ស៊ីប រឺអូស្រ្តាលី៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

ស្វីសទម្លាក់អាល់ហ្សេរី ២-០ ជាជ័យជម្នះវគ្គចាញ់ធ្លាក់នៅ World Cup លើកដំបូងក្នុងរយៈពេល ៨៨ ឆ្នាំ
2026/07/04 09:25:21 am        1
ក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
2026/07/03 02:27:37 pm        1
សសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំ​បានត្រឹម​ស្មើគ្នា​ការប្រកួត​ពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
2026/07/03 02:23:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ

2026/07/04 08:11:19 pm
​ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
2026/07/04 05:36:39 pm
​ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
2026/07/04 05:15:26 pm
​អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
2026/07/04 04:57:11 pm
​ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
2026/07/04 04:54:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/04 02:24:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/04 12:02:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/03 11:46:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am