បំពង់​បង្ហូរ​ប្រេង​ថ្មី​ជួយ​ជំរុញ​បំណង​របស់​សហភាព​អឺរ៉ុប ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​ថាមពល​

2022/04/30 06:55:10 pm        1.8 K

​អឺរ៉ុប៖ បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​នៅ​ព្រំដែន​ប្រទេស​ក្រិ​ក​ និង​ប៊ុលហ្គារី​ដែល​ត្រៀម​នឹង​ដំណើរការ​ក្នុង​ខែមិថុនា គឺជា​​បំណង​របស់​សហភាព​អឺរ៉ុបដើម្បី​បន្ធូរបន្ថយ​ការ​ពឹង​ផ្អែកលើ​ការ​ផ្គត់ផ្គង់​ពី​ប្រទេសរុស្ស៊ី​។ វា​ត្រូវ​បាន​ធ្វើឡើង​ បន្ទាប់ពី​ការសម្រេចចិត្ត​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ទីក្រុង​មូ​ស្គូ​ ក្នុង​ការ​កាត់ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ទៅ​ឲ្យ​ប្រទេស​ប៉ូឡូញ និង​ប៊ុលហ្គារី ជុំវិញ​ការ​ទាមទារ​សម្រាប់​ការទូទាត់​ប្រាក់​ជា​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី​ ដែល​ផ្តើម​ចេញពី​ការ​ដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិចជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

ដោយ​ហៅ​ឈ្មោះ​ជា​ផ្លូវការ​ថា បណ្ដាញ​ភ្ជាប់​បំពង់​ឧស្ម័ន​ក្រិ​ក​-​ប៊ុលហ្គារី គម្រោង​នេះ​មាន​គោលបំណង​បំពេញ​បន្ថែម​បណ្ដាញ​ឧស្ម័ន​នៅ​អឺរ៉ុប​ដែល​មាន​ស្រាប់​។​ លោក George Tasakos ប្រធាន​ផ្នែក​បំពង់​បង្ហូរ​ប្រេង និង​បណ្ដាញ​របស់​ក្រុមហ៊ុន AVAX Group នៅ​ប្រទេស​ក្រិ​ក​និយាយ​ថា បំពង់​បង្ហូរ​ប្រេង​នេះ​នឹង​ផ្តល់​ប្រភព​ឧស្ម័ន​ជំនួស​ដល់​បណ្ដា​ប្រទេស​ ដូចជា​ប៊ុលហ្គារីដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​រុស្ស៊ី​។ ការ​តភ្ជាប់​បំពង់​បង្ហូរ​ប្រេង​នឹង​ដំណើរ​ការ​រវាង​ទីក្រុង Komotini ភាគ​ឦសាន​ប្រទេស​ក្រិ​ក និង​ទីក្រុង Stara Zagora នៅ​ប្រទេស​ប៊ុលហ្គារីភាគ​កណ្ដាល ហើយ​នឹង​ផ្តល់​ឱ្យ​ប្រទេស​ទាំងពីរ និង​ប្រទេស​ជិត​ខាង​របស់​ពួកគេ​ចូល​ទៅ​កាន់ការ​ត​ភ្ជាប់​បណ្ដាញ​ថ្មី​ ទៅកាន់​ទីផ្សារ​ឧស្ម័ន​ពិភពលោក​ដែល​កំពុង​ពង្រីក​។​

បំពង់​បង្ហូរ​ប្រេង​មានតម្លៃ ២៤០​លាន​អឺរ៉ូ (២៥០​លាន​ដុល្លារ​) ដែល​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ប៊ុលហ្គារី ក្រិ​ក និង​សហភាព​អឺរ៉ុប​នឹង​បញ្ជូន​ឧស្ម័ន ៣​ពាន់​លាន​ម៉ែត្រ​គូប​ក្នុង​មួយ​ឆ្នាំជាមួយ​នឹង​គោលដៅ​ដើម្បី​ពង្រីក​ដល់ ៥​ពាន់​លាន​ម៉ែត្រ​គូប​។ ទោះជា​យ៉ាងណា​គម្រោង​ប្រវែង ១៨០​គីឡូ​ម៉ែត្រ​គឺជា​គម្រោង​ដំបូង ​ក្នុងចំណោម​ការ​តភ្ជាប់​បណ្ដាញ​ឧស្ម័ន​ដែល​បាន​គ្រោង​ទុកជា​ច្រើន នឹង​អនុញ្ញាត​ឱ្យ​សមាជិក​សហភាព​អឺរ៉ុប​ខាងកើតដំណើរ​ទៅកាន់​ទីផ្សារ​ឧស្ម័ន​ពិភពលោក​។ បណ្ដាញ​ត​ភ្ជាប់​ចំនួន​ ៨បន្ថែម​ទៀត​អាច​នឹង​ត្រូវ​បាន​សាងសង់​នៅ​អឺរ៉ុប​ខាងកើត​ទៅដល់​ប្រទេស​អ៊ុយ​ក្រែ​ន និង​អូទ្រីស​។ សហភាព​អឺរ៉ុប​មាន​ផែនការ​កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង​លើ​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​ក្នុង​រយៈពេល ​៥​ឆ្នាំ​ខាងមុខ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        192
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        179
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm