រដ្ឋមន្រ្តីសុខាភិបាល៖«ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺ ក្នុងស្តង់ដាមន្ទីរពេទ្យ គឺជាផ្នែកមួយនាំឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់»

2026/07/03 10:50:16 pm        146

នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍគោលការណ៍ណែនាំស្តង់ដាសម្រាប់អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ។

នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំសុខភាពនៅកម្ពុជា។ អាហារូបត្ថម្ភនៅក្នុងមន្ទីរពេទ្យ ត្រូវបានបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយការវិវត្តទៅជាផលវិបាកផ្សេងៗ ដូចជាការឆ្លងមេរោគក្នុងមន្ទីរពេទ្យ រយៈពេលសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល។ ដូចនេះ អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គឺជាជំហានដ៏ចាំបាច់មួយ ដែលធានាបានការកាត់បន្ថយ ការសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល ដើម្បីធ្វើស្តង់ដាសម្រាប់ថែទាំអាហារូបត្ថម្ភដល់អ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចឡើងថា «អាហារូបត្ថម្ភមានសារៈសំខាន់ ហើយការកង្វះអាហារូបត្ថម្ភរាប់បញ្ចូលទាំង លើស ខ្វះ របបអាហារមិនត្រឹមត្រូវ និងខុសកាលវេលា ដែលរាប់បញ្ចូលថាជាកង្វះអាហារូបត្ថម្ភ។ ដូចនេះ ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺ ក្នុងស្តង់ដាមន្ទីរពេទ្យ គឺជាការធានាឱ្យអ្នកជំងឺគ្រប់រូបទទួលបានអាហារូបត្ថម្ភ ដែលជាផ្នែកមួយនាំឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ដែលជាជំហានដ៏សំខាន់នាំឱ្យមានកាត់បន្ថយបញ្ហាសុខភាពប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ៖ ១) ការផ្តល់អាហារូបត្ថម្ភ គឺជាការព្យាបាល ដែលនាំឱ្យមានការកាត់បន្ថយការសម្រាកពេទ្យ និងជួយសង្រ្គោះ។ ២) អាហារូបត្ថម្ភ ដើរតួនាទីសំខាន់ នៃការព្យាបាល ៣) គាំទ្រក្នុងការរៀបចំឱ្យមាននិយមជាតិមួយ ដើម្បីទទួលបានអាហារូបត្ថម្ភ ហើយកាត់បន្ថយការចំណយលើការព្យាបាល ធ្វើឱ្យបង្កើនប្រសិទ្ធភាពនៃការព្យាបាល ៤) អាហារូបត្ថម្ភ ត្រូវឱ្យមានចូលរួមគ្រប់ជំនាញ និងអ្នកពាក់ព័ន្ធ ទើបទទួលបានអាហារមួយត្រឹមត្រូវ និងមានគុណភាព។ ៥) អាហារូបត្ថម្ភ ត្រូវចាប់ផ្តើមពីចូលរហូតដល់ចេញពីមន្ទីរពេទ្យ។ ដូចនេះ «អាហារូបត្ថម្ភ គឺជាកិច្ចការមួយដែលផ្តោតសំខាន់ពីស្នូលអ្នកជំងឺ ដែលត្រូវមានសិទ្ធទទួលបានអាហារមួយដែលត្រឹមត្រូវ។ អាហារូបត្ថម្ភ គឺជាការខិតខំ គិតគូរបន្ថែមនិងជាថ្មី កែទម្រង់ថ្មី ដើម្បីលើកកម្ពស់គុណភាពឱ្យបានត្រឹមត្រូវ។ អាហារូបត្ថម្ភត្រឹមត្រូវ គឺជាការផ្តល់នូវកម្លាំង ផ្តល់ក្តីសង្ឃឺមដល់អ្នកជំងឺ និងក្តីសង្ឃឹមដល់មន្រ្តីសុខាភិបាលផង ដើម្បីសង្គមដែលមានសុខភាពល្អ។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះ ដល់ក្រុមការងាររៀបចំផែនទីបង្ហាញផ្លូវនេះ ជាទុនសម្រាប់ធ្វើការពិភាក្សា ដូចខាងក្រោម៖

១) ការដាក់ឱ្យប្រើប្រាស់នីតិវិធីស្ដង់ដា (SOP) សម្រាប់ការពិនិត្យ និងវាយតម្លៃអាហារូបត្ថម្ភ ដោយកំណត់ឱ្យមានការពិនិត្យហានិភ័យនៃកង្វះអាហារូបត្ថម្ភ លើអ្នកជំងឺទាំងអស់ភ្លាមៗនៅពេលចូលសម្រាកពេទ្យ ដោយប្រើឧបករណ៍ពិនិត្យដែលទទួលស្គាល់ជាអន្តរជាតិ។

២) ការពង្រឹងក្រុមការងារពហុជំនាញ ដោយបង្កើតក្រុមការងារដែលរួមមាន៖ គ្រូពេទ្យជំនាញ គិលានុបដ្ឋាក ឯកទេសអាហារូបត្ថម្ភ និងអ្នកបច្ចេកទេសចំណីអាហារ ក្នុងការវាយតម្លៃ និងរៀបចំផ្តល់អាហារតាមតម្រូវការជាក់ស្តែងរបស់អ្នកជំងឺ។

៣) ការធ្វើទំនើបកម្មសេវាផ្ដល់អាហារក្នុងមន្ទីរពេទ្យ ដោយត្រូវកែលម្អគុណភាព និងអនាម័យនៃសេវាអាហារ ដោយធានាថាអាហារដែលផ្តល់ជូនមានតម្លៃ ថាមពល និងសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមស្ថានភាពជំងឺ។

៤) ការអប់រំ និងការពង្រឹងសមត្ថភាពបុគ្គលិក ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពី អាហារូបត្ថម្ភព្យាបាល សម្រាប់គ្រូពេទ្យ និងគិលានុបដ្ឋាក ដើម្បីឱ្យមានការយល់ដឹងស៊ីជម្រៅអំពីផលវិបាកនៃកង្វះអាហារូបត្ថម្ភ និងវិធីសាស្ត្រដោះស្រាយ។

៥) ការប្រើប្រាស់បច្ចេកវិទ្យា និងការគ្រប់គ្រងទិន្នន័យ ត្រូវដាក់បញ្ចូលការវាយតម្លៃអាហារូបត្ថម្ភទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យាមន្ទីរពេទ្យ (HIS) ដើម្បីឱ្យគ្រូពេទ្យអាចតាមដានទិន្នន័យអ្នកជំងឺបានគ្រប់ពេលវេលា។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លឹម តារារិទ្ធ ទីប្រឹក្សាសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជា US-ASEAN Business Council លោកវេជ្ជបណ្ឌិត Jose Rodolfo V. Dimaano Jr. ប្រធានផ្នែកវេជ្ជសាស្រ្តប្រចាំអាស៊ីប៉ាស៊ីហ្វិច រួមជាមួយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ គ្រូ និស្សិត សរុបចំនួន ២០០នាក់៕

អត្ថបទ រដ្ឋា 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm