អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រទេសហ្វាំងឡង់កំពុងស្ថិតក្នុងបញ្ជីគោលដៅសម្រាប់ការវាយប្រហារអាវុធនុយក្លេអ៊ែរដែលអាចកើតមាន បន្ទាប់ពីការលើកលែងការហាមឃាត់ការនាំចូលអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោក Medvedev បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយ Xថា៖«ប្រទេសហ្វាំងឡង់បានលើកលែងការហាមឃាត់របស់ខ្លួនលើការផ្តល់ទីតាំងសម្រាប់ដាក់អាវុធនុយក្លេអ៊ែរ។ តើនោះមានអ្វីផ្លាស់ប្តូរសម្រាប់ ប្រជាជនហ្វាំងឡង់ដែរឬទេ? នេះគឺគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះ៖ ប្រទេសរបស់ពួកគេឥឡូវនេះ គឺស្ថិតនៅក្នុងបញ្ជីគោលដៅនុយក្លេអ៊ែររបស់រុស្ស៊ី។ សូមឲ្យប្រទេសហ្វាំងឡង់សប្បាយរីករាយចុះ អ្នកបានឈានដល់សន្តិសុខកម្រិតកំពូលហើយ!»។
នៅថ្ងៃទី ១៧ ខែមិថុនា សភាហ្វាំងឡង់បានអនុម័តសេចក្តីព្រាងច្បាប់មួយដែលស្នើឡើងដោយរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យនាំចូលអាវុធនុយក្លេអ៊ែរ៕
