ស្ថាបនិកនៃមូលនិធិសាសនាគ្រិស្តដែនដីបរិសុទ្ធ បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកម្មវិធីលើកលែងទិដ្ឋាការ (VWP)ដែលខ្លួនបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣។
លោក Rateb Rabie បានប្រាប់សារព័ត៌មាន Arab News ថា លោកកំពុងដឹកនាំគណៈប្រតិភូពលរដ្ឋអាមេរិកចំនួន ៩នាក់ ក្រោមកម្មវិធីមិនស្វែងរកប្រាក់ចំណេញ និងមិនមែននយោបាយមួយឈ្មោះថា «ស្គាល់បេតិកភណ្ឌរបស់អ្នក» ដែលនាំជនជាតិអាមេរិកអារ៉ាប់ទៅកាន់ប្រទេសដើមកំណើតរបស់ឪពុកម្តាយពួកគេ ដើម្បីយល់ពីប្រវត្តិវប្បធម៌របស់ពួកគេ នៅពេលដែលអ៊ីស្រាអែលបានបដិសេធពួកគេមិនឲ្យចូល នៅថ្ងៃទី ២៨ ខែមិថុនា។

លោកបានជំរុញឲ្យមន្ត្រីអាមេរិកតវ៉ាប្រឆាំងនឹងការរំលោភលើកម្មវិធីលើកលែងទិដ្ឋាការ ដោយបន្ថែមថា «អ្វីដែលគណៈប្រតិភូរបស់យើងបានជួបប្រទះនៅព្រំដែនមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែក វាឆ្លុះបញ្ចាំងពីគំរូនៃការរើសអើងយ៉ាងស៊ីជម្រៅ និងជាប្រព័ន្ធចំពោះជនជាតិអាមេរិកប៉ាឡេស្ទីន។
ការបដិសេធមិនឲ្យចូលទាំងស្រុង ដែលចេញដោយគ្មានការពន្យល់ ឬដំណើរការត្រឹមត្រូវ រំលោភមិនត្រឹមតែសិទ្ធិមនុស្សជាមូលដ្ឋានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្តេជ្ញាចិត្តដែលអ៊ីស្រាអែលបានធ្វើក្រោមកម្មវិធីលើកលែងទិដ្ឋាការនេះផងដែរ៕
