អភិបាលក្រុង Mariupol និយាយ​ថា អ្នក​ប្រយុទ្ធ​នៅ​រោងចក្រ​ដែក Azovstal ខ្វះ​អាហារ​

2022/04/30 07:20:36 pm        2.7 K

​អ៊ុយក្រែន៖ អភិបាលក្រុង Mariupol របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​បាន​និយាយ​ថា ប្រជាជន និង​ទាហាន​ដែល​លាក់ខ្លួន​នៅ​ក្នុង​រោងចក្រ​ដែក Azovstal កំពុង​អស់​អាហារ ទឹក និង​ថ្នាំពេទ្យ​។ ​លោក Vadym Boichenko អភិបាលក្រុង​បាន​ចាត់​ទុក​ស្ថានភាព​នៅ​រោងចក្រ​ដែក Azovstal ថាជា​នរក​នៅ​លើ​ផែនដី​។​ ​

អគារ​សម័យ​សូ​វៀត​មួយ​នេះ​មាន​បណ្ដាញ​លេណដ្ឋាន​ក្រោម​ដី​ធំ ​ដែល​អាច​ទប់ទល់​ទៅ​នឹង​ការវាយប្រហារ​តាម​អាកាស ហើយ​ជាទី​តាំង​ដែល​កាន់កាប់​ដោយ​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​នៅ​ជាមួយ​ជន​ស៊ីវិល​។​ ​ប៉ុន្តែ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅៗ បន្ទាប់ពី​រុស្សី​បាន​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រាប់ ដែល​គេ​ហៅ​ថា​គ្រាប់បែក​ទម្លុះ​លេណដ្ឋាន​។ ​នៅ​ពេល​ដែល​ប្រជាជន​ក្នុង​ទីក្រុង Mariupol ចាក​ចេញពី​ទីក្រុង​ដែល​មានការ​រឹតត្បិត និង​ការ​ខ្វះអាហារ ទឹក​បរិភោគ និង​សម្ភារៈ​ផ្សេងទៀត​ដែល​ត្រូវ​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ ពួកគេ​និយាយ​ថា ទីក្រុង Mariupol គឺជា​នរក​នៅ​លើ​ផែនដី​។

លោក Boichenko និយាយ​ថា លោក​សង្ឃឹមថា បទ​ឈប់​បាញ់​នឹង​អនុញ្ញាត​ឲ្យ​អ្នក​នៅ​ខាងក្នុង​រោង​ចក្រ​នេះ​ ចាកចេញ​ដោយ​សុវត្ថិភាព​។​ នៅ​ពេល​ដំបូង​រុស្ស៊ី​បាន​ផ្តល់​បទ​ឈប់​បាញ់​មួយ​ ដែល​ត្រូវ​បាន​ច្រានចោល​ដោយ​អ៊ុយ​ក្រែ​ន​ដោយ​និយាយ​ថា ​ទីក្រុង​មូ​ស្គូ​ធ្លាប់​បាន​បំពាន​កិច្ចព្រមព្រៀង​ផ្សេងៗ​ទៀត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm