ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងចូលរួមកិច្ចប្រជុំកំពូលណាតូ នៅទួរគី

2026/07/04 01:37:17 am        52

ទីប្រឹក្សារបស់លោក Lee Jae Myung បានឱ្យ​ដឹង​នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា) នេះថា ប្រធានាធិបតីកូរ៉េខាងត្បូងរូប​នេះ​ នឹងធ្វើ​ដំណើរទៅ​ចូលរួមកិច្ចប្រជុំកំពូលរបស់​អង្គការណាតូ (NATO) នៅប្រទេសទួរគី នាសប្តាហ៍ក្រោយ។

សារព័ត័មាន​ Yonhap News បាន​រាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិ លោក Wi Sung-lac បានប្រាប់អ្នកសារ​ព័ត៌មានថា លោក Lee នឹងធ្វើដំណើរទៅកាន់ទីក្រុង Ankara ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃ​មេដឹកនាំរបស់​អង្គការ​ណាតូ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃពុធសប្ដាហ៍ក្រោយ​។

កិច្ចប្រជុំកំពូលថ្ងៃទី ៧-៨ ខែកក្កដា នឹងនាំ​ប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពីរដ្ឋសមាជិកចំនួន ៣២ របស់អង្គការណាតូមក​​ជុំ​គ្នា ក៏ដូចជាដៃគូសំខាន់ៗផងដែរ។ ការជួប​ជុំ​នេះ នឹងជាកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូលើកទី៣៦ និងជាលើកទី២ ដែលប្រទេសទួរគីធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីមាន​កិច្ចប្រជុំកំពូលឆ្នាំ២០០៤ នៅទីក្រុងអ៊ីស្តង់ប៊ុល។

លោក Wi បានឱ្យ​ដឹង​ទៀត​ថា ប្រធានាធិបតីកូរ៉េខាងត្បូង នឹងចូលរួមកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ និងថ្លែងសុន្ទរកថាគន្លឹះ​ តាមការអញ្ជើញរបស់អគ្គលេខាធិការរបស់សម្ព័ន្ធភាព​ គឺ​លោក Mark Rutte។

ជាមួយ​គ្នា​នេះដែរ លោក Lee ក៏នឹងចូលរួមក្នុងវេទិកាឧស្សាហកម្មការពារជាតិផងដែរ ខណៈដែលលេខាធិការដ្ឋានឧស្សាហកម្មការពារជាតិរបស់ទួរគី នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវកម្រិតខ្ពស់ នៅឯកន្លែងឧស្សាហកម្មអវកាសទួរគី ដែលជាផ្នែកមួយនៃកិច្ចប្រជុំរបស់​អង្គការ​ណាតូ។

ទីប្រឹក្សារូប​នេះ បានបន្ថែមថា ការចូលរួមរបស់លោក​ប្រធានាធិបតី «នឹងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិជាមួយសម្ព័ន្ធមិត្តណាតូ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm