បេសកកម្មលើកដំបូង ដើម្បីសង្រ្គោះយានអវកាសចាស់ Neil Gehrels Swift Observatory(ឬ តេឡេស្កូប SWIFT)របស់អង្គការណាសា កំពុងចាប់ផ្តើមហើយ ក្រោយយានអវកាសមានមុខងារជារូបយន្ត ត្រូវបានបាញ់បង្ហោះចេញពីតំបន់ប៉ាស៊ីហ្វិកខាងត្បូងនាថ្ងៃសុក្រនេះ ដើម្បីសាកល្បងឃ្លាំមើលយ៉ាងជិតដែលអាចផ្លាស់ប្តូររបៀបដែលផ្កាយរណបមួយនេះ ផ្លាស់ទីចេញពីគន្លងផែនដីបាន ។
រូបយន្តអវកាស LINK ដែលផលិតឡើងដោយក្រុមហ៊ុន Katalyst Space Technologies មានមូលដ្ឋាននៅរដ្ឋ Arizona សហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថីនៅលើយានចម្លង Stargazer នៅលើរយៈកម្ពស់ ១២គ.មពីលើកោះ Kwajalein Atoll ស្ថិតក្នុងប្រជុំកោះ Marshall ។
រូបយន្តនេះ នឹងចំណាយពែល ២ខែ ដើម្បីព្យាយាមតាមឲ្យទាន់តេឡេស្កូប SWIFT មុនពេលប្រើប្រាស់ដៃរបស់វា ដើម្បីទាញតេឡេស្កូបមួយនេះ ទៅកាន់គន្លងខ្ពស់ជាងមុន ។
យានអវកាសគោចរក្នុងគន្លងតារាវិថីតម្លៃ ៥០០លានដុល្លាររបស់អង្គការណាសាមួយគ្រឿងនេះ ប្រឈមនឹងការឆេះ ពេលវាធ្លាក់ចូលក្នុងបរិយាកាសរបស់ផែនដីនាដំណាច់ឆ្នាំ ២០២៦នេះ ។
គួររំឭកថា លោក Ghonhee Lee ដែលជាប្រធានប្រតិបត្តក្រុមហ៊ុន Katalyst Space Technologies ធ្លាប់បាននិយាយថា នេះមិនមែនជាឱកាសធានា ១០០ភាគរយថា ជាបេសកកម្មជោគជ័យនោះទេ ។ អ្នករាល់គ្នានៅអង្គការណាសា និងក្រុមហ៊ុន Katalyst ដឹងច្បាស់ថា យានអវកាស SWIFT កំពុងស្ថិតក្នុងហានិភ័យខ្ពស់បែបណា ។
លោកបន្តថា លោកសង្ឃឹមថានឹងអាចសហការណ៍ជាមួយទីបញ្ជាការអវកាសសហរដ្ឋអាមេរិក សម្រាប់ការធ្វើតេស្តបន្ថែមលើចលនាគន្លងគោចរ ប៉ុន្តែវាផ្អែកលើភាពជោគជ័យរបស់បេសកកម្មមួយគត់ ដើម្បីសង្រ្គោះយានអវកាស SWIFT ៕

