នៅថ្ងៃសុក្រនេះ មេដឹកនាំសហភាពមីយ៉ាន់ម៉ាលោក Min Aung Hlaing បានធ្វើដំណើរទៅដល់ប្រទេសឡាវ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់រដ្ឋជាសមាជិកអាស៊ាន ចាប់តាំងពីរូបលោកឡើងកាន់អំណាច ។
លោកបានជួបប្រធានាធិបតីឡាវលោក Thongloun Sisoulith នៅក្នុងទីក្រុងវៀងច័ន្ទ ជាទីដែលពួកគេបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាអវកាស ។
ក្រុមអ្នកវិភាគនិយាយថា ដំណើរទស្សនកិច្ចនេះសំខាន់ខ្លាំងណាស់ សម្រាប់សក្ដានុពលភូមិសាស្ត្រនយោបាយក្នុងតំបន់ ដែលវាបង្ហាញការផ្លាស់ប្តូរប្រកបដោយសក្តានុពលបែបណាដែលសមាជិកមួយចំនួនក្នុងតំបន់ ត្រូវចូលរួមជាមួយរដ្ឋបាលគាំទ្រដោយយោធាមីយ៉ាន់ម៉ាមួយនេះ ។
គួរឲ្យដឹងថា លោក Min Aung Hlaing បានផ្លាស់ប្តូរពីមេដឹកនាំយោធា ទៅជាមេដឹកនំាស៊ីវិលមីយ៉ាន់ម៉ា កាលពីខែមេសាកន្លងទៅ ៕