មនុស្សយ៉ាងហោចណាស់ ៤០នាក់ បានបាត់បង់ជីវិត នៅក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង បានធ្លាក់ចូលជ្រោះ នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦)នេះ។ នេះបើយោងតាមមន្ត្រីដែលបានប្រាប់សារព័ត៌មាន Anadolu។
ហេតុការណ៍នេះបានកើតឡើងនៅខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ ភ្លាមៗបន្ទាប់ពីរថយន្តក្រុងនោះបានឆ្លងផុតខេត្ត Balochistan ភាគនិរតី។ រថយន្តក្រុងនោះបានធ្វើដំណើរចេញពីទីក្រុង Dana Sar នៃតំបន់ Sherani ក្នុងខេត្ត Balochistan។
ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលខេត្ត Balochistan លោក Shahid Rind បានប្រាប់សារព័ត៌មាន Anadolu ថា មនុស្ស ៨នាក់ផ្សេងទៀត បានរងរបួស ហើយកំពុងត្រូវបានព្យាបាល នៅមន្ទីរពេទ្យ។ ក្រុមជួយសង្គ្រោះមួយត្រូវបានចាប់ផ្តើមបញ្ជូនទៅភ្លាមៗ បន្ទាប់ពីកើតហេតុការណ៍នេះ។
អភិបាលខេត្ត Balochistan លោក Sarfraz Bugti បាននិយាយថា លោកបានដឹកនាំប្រតិបត្តិការជួយសង្គ្រោះនៅកន្លែងកើតហេតុ៕