ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា

2026/07/04 03:45:16 am        48

ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ផ្ទាំងទឹកកកនៅប្រទេសស្វីស កំពុងឆ្ពោះទៅរកឆ្នាំបាត់បង់ទឹកកកដ៏ច្រើនមួយទៀត ក្រោយរលកកម្តៅខុសពីប្រក្រតី បណ្តាលឲ្យឆាប់បាត់បង់ព្រិលរដូវរងា រយៈពេលច្រើនសប្តាហ៍ មុនកាលកំណត់ ។

ក្រុមអ្នកស្រាវជ្រាវដែលបានតាមដានផ្ទាំងទឹកកក Rhone ស្ថិតនៅលើភ្នំអាល់របស់ប្រទេសស្វីស និយាយថា “ថ្ងៃបាត់បង់ផ្ទាំងទឹកកក” នៅថ្ងៃចន្ទ ទី ២៩ ខែមិថុនា ដែលជាចំណុចដែលព្រិលទាំងអស់ត្រូវប្រមូលផ្តុំគ្នា អំឡុងរដូវរងានោះ បានរលាយ ហើយផ្ទាំងទឹកកក ចាប់ផ្តើមបាត់បង់ទឹកកកចាស់ៗ ។

លោក Matthias Huss គឺជាប្រធានក្រុមតាមដានផ្ទាំងទឹកកកស្វីស(GLAMOS)និយាយថា វាមានន័យថា បច្ចុប្បន្នពួកយើងមានពេល ៣ខែ សេសសល់ សម្រាប់ការរលាយទឹកកកដែលបានប្រមូលផ្តុំគ្នា កាលពីរយៈពេលប៉ុន្មានទសវត្សរ៍មុន និងរយៈពេលប៉ុន្មានសតវត្សរ៍មុន ហើយនេះ ពិតជាស្ថានភាពគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ។

កាលបរិច្ឆេតមកដល់នៅដំណាច់ខែមិថុនា ធ្វើឲ្យវាក្លាយជាការមកដល់លឿនបំផុតទី ២ ជាប់កំណត់ត្រា ក្រោយរដូវរងាមានព្រិលតិច ហើយរលកកម្តៅ ២លើក កាលពីខែឧសភា និងខែមិថុនា ។

លោក Huss និយាយទៀតថា ផ្ទាំងទឹកកក ស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងណាស់នៅពេលនេះ ក្នុងឆ្នាំនេះ ពួកយើងស្ទើតែអាចចាត់ថ្នាក់វាបានថា ធ្ងន់ធ្ងរដូចការបំបែកកំណត់ត្រា ឆ្នាំ ២០២២ ។

លោកបន្តថា នៅផ្ទាំងទឹកកក Rhone ដែលជាទីតាំងតាមដាន បានបាត់បង់ទឹកកកកម្រាស់ ១,៥ម៉ែត្រ អំឡុងរលកកម្តៅរយៈពេលត្រឹម ២សប្តាហ៍ ។

នៅទូទាំងប្រទេសស្វីស ផ្ទាំងទឹកកបាត់បង់ទឹកអំឡុងរលកកម្តៅ ល្មមគ្រប់គ្រាន់អាចបំពេញអាងហែលទឹកលំដាប់អូឡាំពិកបាន រៀងរាល់ ៦វិនាទីម្តង ។

ខណៈពេលនោះដែរ ភ្ញៀវទេសចរដែលបានធ្វើដំណើរទៅកម្សាន្តលេងផ្ទាំងទឹកកក និយាយថា ផលប៉ះពាល់នៃការរួមតូចផ្ទាំងទឹកកក មិនអាចថាពុំអើពើបាននោះទេ ។

លោក Harry Block គឺជាភ្ញៀវទេសចរមួយរូបរបស់អាល្លឺម៉ង់ដែលនិយាយថា លោកបានទៅលេងផ្ទាំងទឹកកកអស់រយៈពេល ៥០ឆ្នាំហើយនោះ បានបង្ហាញអារម្មណ៍ក្តុកក្តួលរបស់លោក ពេលលោករៀបរាប់ពីការផ្លាស់ប្តូររបស់ផ្ទាំងទឹកកក ។ លោកថា លោកស្រក់ទឹកភ្នែក ពេលមើលឃើញផ្ទាំងទឹកកកកម្ពស់ ៨០ម៉ែត្រ រួមតូចខ្លាំងបែបនេះ ហើយច្បាស់ណាស់ថា វាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        94
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm