រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់អ្នកផលិត សូមកុំប្រើ Logo ក្រសួង និងចុះ ចបផ ក្លែងក្លាយលើផលិតផល

2026/07/04 01:54:55 pm        163

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពាវនាវដល់ផលិតករ និងសិប្បករ សូមកុំប្រើប្រាស់ Logo ក្រសួង ជាពិសេសការលួចក្លែងបន្លំដាក់ ចបផ លើផលិតផល គ្មានការវាយតម្លៃទទួលស្គាល់ត្រឹមត្រូវ ដែលនេះធ្វើឱ្យប៉ះពាល់សុខភាព និងការប្រកួតប្រជែងមិនស្មើភាពគ្នា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងយុទ្ធនាការអភិវឌ្ឍន៍ សហគ្រាស និងអនុលោមភាពផលិតផល នៅសប្តាហ៍នេះថា ជុំវិញ ចបផ នេះ, ក្រសួងបានប្តេជ្ញាចិត្តខ្ពស់ និងដាក់ចេញជាវិធានការ លើការងារកំណែទម្រង់នីតិវិធីមួយចំនួន ពាក់ព័ន្ធលើការងារចុះបញ្ជីផលិតផល (ចបផ) និងការរៀបទម្រង់ការចុះបញ្ជីយតាមអន- ឡាញ ដើម្បីផ្តល់លទ្ធភាពដល់វិស័យឯកជន ក្នុងការទទួលបានសេវាអាជ្ញាប័ណ្ណចុះបញ្ជីកាន់តែប្រសើរ។ តាមរយៈនេះដែរ ក្រសួង សង្កេតឃើញថា បច្ចុប្បន្នមានសហគ្រាស និងសិប្បកម្មមួយចំនួន ក៏បានយកស្លាកសញ្ញា (Logo) ក្រសួងទៅដាក់លើសំបកវេចខ្ចប់, បញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏សូមឱ្យផលិតករ និងសិប្បករដែលប្រើប្រាស់ សូមកុំយក Logo របស់ក្រសួងទៅដាក់លើផលិតផល ព្រោះក្រសួងមិនមែនជាសហគ្រាសសាធារណៈ ឬជាអ្នកវេចខ្ចប់នោះឡើយ។

ចំណែក ចបផ, ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា បច្ចុប្បន្នឃើញមានសហគ្រាស និងសិប្បកម្មមួយចំនួនបានអនុវត្តបានត្រឹមត្រូវ ខណៈសហគ្រាស និងសិប្បកម្មមួយចំនួនផ្សេងទៀត បានដាក់ ចបផ នៅលើសំបកវេចខ្ចប់លើផលិតផលរបស់ខ្លួនដោយគ្មានការ អនុញ្ញាត្ត។ ឯកឧត្តម បន្តថា ការធ្វើរបៀបនេះ នឹងធ្វើឱ្យបាត់ទំនុកចិត្តទីផ្សារខ្លួនឯង ការប្រកួតប្រជែងមិនស្មើភាពគ្នា និងការធ្វើឱ្យប៉ះ ពាល់សុខភាពអ្នកប្រើប្រាស់ (អ្នកដែលទិញយកទៅពិសារ)។ បញ្ហានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏ស្នើដល់ប្រធានគណៈកម្មការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ទប់ស្កាត់ និងបំបាត់រាល់ផលិតផលក្លែងក្លាយនានា ដើម្បីសុខុមាលភាព និងសុវត្ថិភាពសង្គម។

ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា ជុំវិញការចុះបញ្ជីផលិតផល (ចបផ) នព ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះការ ចុះបញ្ជីបានត្រឹមត្រូវ គឺបានបង្ហាញថា ផលិតផលទាំងនោះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដាន គុណភាព សុវត្ថិភាពជាប្រចាំ និងត្រូវបានធ្វើអត្តសញ្ញាណកម្មចេញពីប្រភពដែលផលិត និងនាំចូលជាក់ល័ក្ខ ដើម្បីងាយស្រួលគ្រប់គ្រងនៅពេល មានបញ្ហាអ្វីមួយកើតឡើង។ បញ្ហានៃការចុះបញ្ជីផលិតផលនេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកទឹកចិត្តសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណ ចបផ ដោយមានការបញ្ចុះថ្លៃជូន ចំពោះការស្នើសុំតាមការកំណត់នៃផលិតផល៕ អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
2026/07/04 03:56:15 pm        1
ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
2026/07/04 03:37:38 pm        1
ផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ
2026/07/04 03:17:16 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន

2026/07/04 04:01:29 pm
​ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
2026/07/04 03:56:15 pm
​ព័រទុយហ្គាល់ស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប អេស្ប៉ាញ និងម៉ារ៉ុក ខណៈហានិភ័យភ្លើងចំហេះព្រៃកើនឡើង
2026/07/04 03:38:54 pm
​ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
2026/07/04 03:37:38 pm
​ស្ថានទូតរុស្ស៊ី៖ រុស្ស៊ី និងអាមេរិក គួរតែកសាងភាពជាដៃគូដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក
2026/07/04 03:27:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/02 09:43:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/04 12:02:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/03 11:46:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am