ក្រុមស្រ្តីពពោះ និងក្រោយសម្រាលកូន សម្តែងការដឹងគុណរាជរដ្ឋាភិបាល​ចំពោះ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម

2026/07/04 02:16:33 pm        448

គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និង​សម្ដេចធិបតី នៅតែបន្តយកចិត្តទុកដាក់ ចំពោះការបើកផ្តល់ប្រាក់ឧបត្ថមបន្ថែមជូនដល់ស្រ្តីមុន ក្រោយ និងពេលសម្រាលរួច។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ បានឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំនួនសរុបប្រមាណជាង ៤៦ម៉ឺនលាន រៀល (៤៦៩ ០០៥លានរៀល) ។

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមស្រ្តីមានកំពុងមានផ្ទៃពោះ និងក្រោយសម្រាលកូនរួច នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងស្រដៀងគ្នាថា តាមរយៈប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងអំឡុង មុន ក្រោយ ពេលសម្រាលកូន មិនដែលអស់ថ្លៃចំណាយក្នុងការប្រើប្រាស់របបផ្នែកថែទាំសុខភាពនេះទេ។ ហើយក្រៅពីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម រាល់ថ្លៃចំណាយនានាក្នុងពេលឆ្លងទន្លេ ក៏មិនអស់ថ្លៃផងដែរ ដោយសារមានកាតសមាជិក ប័ណ្ណ ប.ស.ស ។ បន្ថែមពីនេះ ក៏ទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ដោយមិនរើសអើងវណ្ណៈ។

ក្រុមស្រ្តីទាំងនេះ បាននិយាយឱ្យដឹងទៀតថា ការទទួលបានខាងលើនេះ ស្រ្តីទាំងអស់ដែលមានប័ណ្ណ ប.ស.ស. មិនថាធ្វើការងារតូចឬធំ ឬជាកម្មការិនីរោងចក្រ គឺទទួលបានអត្ថប្រយោជន៍ដូចៗគ្នាទាំងអស់ ទាំងក្នុងការពិនិត្យផ្ទៃពោះអំឡុងពេលសម្រាល និងក្រោយសម្រាល។ ក្នុងអំឡុងពេលនេះ មិនត្រឹមតែមិនចំណាយថវិកា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដែលអត្ថប្រយោជន៍ទាំងអស់នេះ បានជួយសម្រួលយ៉ាងច្រើនក្នុងការកាត់បន្ថយចំណាយក្នុងគ្រួសារមួយកម្រិតផងដែរ។

យោងតាមទិន្នន័យរបស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ (ពិនិត្យផ្ទៃពោះមុនសម្រាល ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងកូន) សរុបចំនួន ៧៨ម៉ឺន ៦ពាន់ ៥០០ នាក់ ដែលមានចំនួនកូនសរុប ៨៧ម៉ឺន ៩ពាន់ ៤៨៨នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី




អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
2026/07/05 03:56:24 pm        1
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
2026/07/05 03:39:33 pm        1
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
2026/07/05 01:04:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ

2026/07/05 03:56:24 pm
​សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
2026/07/05 03:39:33 pm
​មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
2026/07/05 02:49:03 pm
​ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
2026/07/05 02:30:47 pm
​អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
2026/07/05 02:14:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/05 06:28:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/04 12:02:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/03 11:46:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am