សហភាពអាហ្វ្រិកបានកោះប្រជុំបន្ទាន់មួយអំពីបេសកកម្មយោធារបស់ខ្លួននៅសូម៉ាលី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងបញ្ចប់ការផ្តល់មូលនិធិដ៏សំខាន់ ដោយសារតែខ្វះវឌ្ឍនភាពប្រឆាំងនឹងក្រុមជ្រុលនិយមដែលបង្កអំពើហិង្សា។
ប្រទេសសូម៉ាលីបានប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ក្រុមសកម្មប្រយុទ្ធ AL-SHABAB អស់រយៈពេលប្រហែលពីរទសវត្សរ៍មកហើយ ប៉ុន្តែក្រុមនេះនៅតែគ្រប់គ្រងទឹកដីភាគច្រើនរបស់ប្រទេសនេះ។
បេសកកម្មគាំទ្រ និងស្ថិរភាពរបស់សហភាពអាហ្វ្រិកនៅសូម៉ាលី AUSSOM គឺជាកម្លាំងឈានមុខគេដែលគាំទ្រកងទ័ពសូម៉ាលី ដោយផ្តល់កងទ័ពប្រហែល ១២.000នាក់។
ប៉ុន្តែនៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី ០១ ខែកក្កដា ផ្ញើទៅកាន់AU ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនកំពុងបញ្ចប់ការផ្តល់ជំនួយដល់ការិយាល័យគាំទ្ររបស់អង្គការសហប្រជាជាតិនៅសូម៉ាលី ឬ UNSOS ដែលផ្តល់មូលនិធិភាគច្រើនដល់ AUSSOM នៅចុងឆ្នាំនេះ៕

