ផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ

2026/07/04 03:17:16 pm        158

មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើជើងចតុមុខ ដែលបាននិង​កំពុង​បើក​ដំណើរ​ការ​នៅរៀងរាល់ចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ កំពុងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដើរ​កម្សាន្តកើនឡើងជាលំដាប់ ដែលបញ្ហានេះ បានធ្វើឲ្យស្ថានប័នរដ្ឋ និងឯកជន ជាពិសេស​មាន​ស្ថាន​ទូត​តាម​ប្រទេសនានា គឺបានស្នើររដ្ឋបាលសាលារដ្ឋរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​ផលិតផល ទេសចរណ៍ វប្បធម៌ ដ៏សំបូរបែប និងបង្កើនភាពទាក់ទាញកាន់តែខ្លាំង។

លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃនេះថា កន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋបាលសាលារាជធានីភ្នំពេញ បានផ្តោតការយកចិត្តទុកដាក់ សម្របសម្រួលឲ្យស្ថានទូតតាមប្រទេសនានា រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយបុណ្យជាតិ ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ បណ្តាប្រទេស នៅតាមផ្លូវថ្មើជើងចតុមុខនោះ ដែលការងារនេះ គឺបានរួមចំណែកច្រើន ក្នុងការផ្សព្វផ្សាយផលិតផលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងធ្វើឲ្យទេសចរអន្តរជាតិតាមប្រទេសនានានោះ ស្គាល់កម្ពុជា និងនាំគ្នាមកទស្សនាកម្ពុជាកាន់តែច្រើន។

លោក បន្តថា ក្នុងឆ្នាំ២០២៦នេះ សំគាល់ឃើញថា មានស្ថានទូតបណ្តាប្រទេសជាច្រើនប្រចាំនៅកម្ពុជា រួមមាន៖ ស្ថានទូតឥណ្ឌា ស្ថានទូតចិន ស្ថានទូតឥណ្ឌូនេស៊ី ហើយនៅល្ងាចថ្ងៃសៅរ៍ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នះទៀត គឺមានស្ថានទូតសហរដ្ឋអាមេរិច ប្រចាំនៅកម្ពុជា ក៏នឹងរៀបចំ ព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារ និងផលិតផលអាមេរិច នៅផ្លូវថ្មើជើងចតុមុខនេះដែរ ដោយមានរៀបចំដង្ហែរក្បួនស៊ីក្លូ របស់ក្រុមដន្ត្រីទ័ពអាកាសសហរដ្ឋអាមេរិច U.S Air force Pacific Brass Band ផងដែរ។

លោក អាន សីហា បន្តថា មកដល់បច្ចុប្បន្ន ផ្លូវថ្មើជើងចតុមុខ បាននិងកំពុងរក្សាកំណើនទាក់ទាញទេសចរជាតិ អន្តរជាតិ ចូលដើរកម្សាន្តប្រមាណពី៨ម៉ឺន ទៅ១០ម៉ឺននាក់ ក្នុងមួយថ្ងៃៗ នៅថ្ងៃចុងសប្តាហ៍ ដែលស្ថានភាពនេះបង្ហាញថា ពលរដ្ឋម្នាក់ៗ មានចំណូលល្អប្រសើរ នាំគ្នាចេញដើរកម្សាន្តចំនួនច្រើនដង ច្រើនសារ ក្នុងមួយខែៗ និងរួមចំណែកធ្វើឲ្យគោលដៅទេសចរណ៍រាជធានីភ្នំពេញ ទទួលបានកំណើនទេសចរជាតិ អន្តរជាតិ កើនឡើងជាលំដាប់ពីមួយខែ ទៅមួយខែ៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
2026/07/04 05:36:39 pm        1
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
2026/07/04 05:15:26 pm        1
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
2026/07/04 04:19:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស

2026/07/04 05:36:39 pm
​ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
2026/07/04 05:15:26 pm
​អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
2026/07/04 04:57:11 pm
​ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
2026/07/04 04:54:42 pm
​ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
2026/07/04 04:39:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/04 12:02:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/03 11:46:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am