មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងមិនក្លាយជាប្រទេសកុម្មុយនិស្តទេ។
លោកបានថ្លែងក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយនៅវិមានជាតិ Mount Rushmore ក្នុងរដ្ឋDakota ខាងត្បូងក្នុងឱកាសទិវាឯករាជ្យរបស់សហរដ្ឋអាមេរិកថា៖«អាមេរិកនឹងមិនក្លាយជាប្រទេសកុម្មុយនិស្ត ឡើយ»។
«អ្នកអាចស្មោះត្រង់នឹងលោក Karl Marx ដែលជាទស្សនវិទូអាល្លឺម៉ង់ ឬអ្នកអាចស្មោះត្រង់នឹងអាមេរិក។ អ្នកអាចក្លាយជាអ្នកកាន់លទ្ធិកុម្មុយនិស្ត ឬអ្នកអាចជាអ្នកស្នេហាជាតិ អ្នកមិនអាចធ្វើទាំងពីរបានទេ»។
យោងតាមលោក ត្រាំ មាន «ការផ្ទុះឡើងឡើងវិញនៃការគំរាមកំហែងកុម្មុយនិស្ត» នៅក្នុងសហរដ្ឋអាមេ រិក រួមទាំងពី«អ្នកចំណូលថ្មី» មកកាន់ប្រទេសនេះ៕
