ក្រុមឧទ្ទាមដឹកនាំដោយក្រុម Tuareg បាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួនបានវាយប្រហារទីក្រុងមួយ នៅភាគខាងជើងប្រទេសម៉ាលី ជាកន្លែងដែលកងទ័ពរដ្ឋាភិបាល និងកងកម្លាំងប៉ារ៉ាយោធារុស្ស៊ីឈរជើង ហើយប្រជាជននៅក្នុងតំបន់ពីរផ្សេងទៀត នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី បានរាយការណ៍ថា បានឮសំឡេងកាំភ្លើង និងការផ្ទុះជាច្រើន។
ការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ៥:០០ ព្រឹក (ម៉ោង ៥:០០ ម៉ោងសកល) បានកើតឡើងជាងពីរខែបន្ទាប់ពីក្រុមដូចគ្នា បានធ្វើការវាយប្រហារប្រឆាំងនឹងរបបយោធាដែលកំពុងកាន់អំណាច ដោយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ ត្រូវបានសម្លាប់។
ការវាយប្រហារទាំងនោះត្រូវបានរាយការណ៍នៅក្នុងទីក្រុង Gao, Anefis, Aguelhok និង Sevare រួមទាំងជាពន្ធនាគារមួយនៅក្នុងទីក្រុង Kenieroba។
លោក Mohamed Elmaouloud Ramadane អ្នកនាំពាក្យរបស់រណសិរ្សរំដោះ Azawad (FLA) ដែលជាចលនាបំបែកខ្លួនជនជាតិភាគតិច Tuareg បានប្រាប់សារព័ត៌មាន AFP ថា៖«ទីតាំងជាច្រើនបានដួលរលំ ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងទីក្រុង Anefis៕

