ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស

2026/07/04 05:36:39 pm        349

ឯកឧត្តមសាស្រ្តាចារ្យ​ គង់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យភ្នែក និងជាប្រធានកម្មវិធីបណ្តុះបណ្តាលនិស្សិតឯកទេសចក្ខុរោគ បានអៈអាងថា ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស និងការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ គង់ ពិសិដ្ឋ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «នវានុវត្តន៍ឌីជីថល និងការតភ្ជាប់ការសង្គ្រោះគំហើញកុមារប្រកបដោយបរិយាបន្ន» ដែលរៀបចំដោយសមាគមគ្រូពេទ្យភ្នែកកម្ពុជា កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល គាំទ្រដោយមូលនិធិ ហ្វ្រេដហូឡូ, នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

ឯកឧត្តមសាស្រ្តាចារ្យ បន្តថា កុមារគ្រប់រូបគួរតែទទួលបានឱកាសស្មើគ្នាក្នុងការមើលឃើញ រៀនសូត្រ និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនដោយគ្មានឧបសគ្គពីបញ្ហាភ្នែកដែលអាចបង្ការ ឬព្យាបាលបាន។ ដោយហេតុនេះ ការសង្គ្រោះគំហើញកុមារ មិនគួរត្រូវបានមើលឃើញថាជាសកម្មភាពដាច់ដោយឡែកនោះទេ ប៉ុន្តែត្រូវជាប្រព័ន្ធតភ្ជាប់គ្នាពេញលេញ ចាប់ពីការស្វែងរក និងពិនិត្យរកឃើញករណីនៅតាមសហគមន៍ និងសាលារៀន ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ការផ្តល់ការព្យាបាលសមស្រប ការតាមដានលទ្ធផលជាបន្តបន្ទាប់ និងការបញ្ជូនអ្នកជំងឺ ទៅកាន់សេវាឯកទេសក្នុងពេលចាំបាច់។

ឯកឧត្តមសាស្រ្តាចារ្យ គង់ ពិសិដ្ឋ បានសង្កត់ធ្ងន់ថា សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដោយសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក​ មូលនិធិ មូលនិធិហ្វ្រេដហូឡូ ដៃគូទាំងអស់ ជាពិសេស​សមាជិក សមាជិកា នៃសមាគម ដើម្បីជំរុញការអនុវត្ត ការពង្រឹងប្រព័ន្ធបញ្ជូន និងការធានាឱ្យកុមារគ្រប់រូប ទទួលបានសេវាសុខភាពភ្នែកប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន​​ ស្របតាមចក្ខុវិស័យរបស់ក្រសួងសុខាភិបាល និងផែនការយុទ្ឋសាស្ត្រជាតិស្តីពីការគ្រប់គ្រងនិងបង្ការភាពពិការភ្នែក ឆ្នាំ ២០២១-២០៣០។ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក បាក់ តូឃ្យូ នាយកមូលនិធិ ហ្វ្រេដហូឡូ ប្រចាំប្រទេសកម្ពុជា និងសហការី ដែលតែងតែគាំទ្រដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជា​គ្រប់កាលៈទេសៈ។

លោកស្រីវេជ្ជបណ្ឌិត សូរ សុបញ្ញាវតី ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា មានប្រសាសន៍ថា សិក្ខាសាលាមានគោលបំណងជំរុញការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងបណ្តាញសហការរវាងអ្នកជំនាញផ្នែកចក្ខុរោគ មន្ទីរពេទ្យថ្នាក់ជាតិ និងក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងលើកកម្ពស់គុណភាពសេវាចក្ខុរោគកុមារនៅកម្ពុជា។ ស្របគ្នានេះដែរ សមាគមកំពុងរៀបចំ ផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដែលនឹងកំណត់ទិសដៅ និងអាទិភាពការងារសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ ជឿជាក់ថា សមាគមគ្រូពេទ្យភ្នែកកម្ពុជា នឹងបន្តក្លាយជាសំឡេងវិជ្ជាជីវៈដ៏រឹងមាំ និងជាមជ្ឈមណ្ឌលនៃការរៀនសូត្រឥតឈប់ឈរ សម្រាប់អ្នកជំនាញផ្នែកចក្ខុរោគគ្រប់ជំនាន់។ ការរីកចម្រើនរបស់សមាជិកម្នាក់ៗ គឺជាការរីកចម្រើនរបស់សមាគម ហើយការរីកចម្រើនរបស់សមាគម គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ប្រជាជនកម្ពុជាទាំងមូល៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
2026/07/04 08:11:19 pm        1
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
2026/07/04 05:36:39 pm        1
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
2026/07/04 05:15:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ

2026/07/04 08:11:19 pm
​ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
2026/07/04 05:36:39 pm
​ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
2026/07/04 05:15:26 pm
​អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
2026/07/04 04:57:11 pm
​ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
2026/07/04 04:54:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/04 02:24:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/04 12:02:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/03 11:46:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am