សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា បើតាមអ្នកស្រាវជ្រាវរូបថត ដែលសម្តេចបានបង្ហោះកាលពីយប់មិញលើបណ្តាញសង្គម គឺ ពិតជានៅ ខេត្តបាត់ដំបងថ្ងៃ១៥ មីនា ១៩៩០មែន។
សម្តេចតេជោបន្តថា ក្នុងរូបភាពសម្លៀកបំពាក់ដដែលចុះ
ពិនិត្យខ្សែក្រវ៉ាត់ការពារក្រុងពេលព្រឹកបន្ទាប់មកចូលពិនិត្យរោងចក្រផលិតបាវក្រចៅដូនទាវ នៅខេត្តបាត់ដំបង។
សម្តេចតេជោបញ្ជាក់បន្ថែមថា សម្តេចសូមកែតម្រូវអំពីរដ្ឋមន្ត្រីការពារជាតិ
នៅឆ្នាំ១៩៨២ ដល់ ១៩៨៥ ឯកឧត្តម ប៊ូ ថង
ឆ្នាំ១៩៨៥ ដល់ ១៩៨៨ ឯកឧត្តម កុយ ប៊ុនថា
ឆ្នាំ១៩៨៨ ដល់ ២០២៣ សម្តេច ទៀ បាញ់៕



