ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

2026/07/05 05:49:51 pm        209

យ៉ាងហោចណាស់ជនជាតិចំនួន១៧០នាក់ និងជនជាតិវៀតណាមចំនួន៤៥នាក់ទៀតត្រូវបានអាជ្ញាធរ កម្ពុជាធ្វើការបណ្តេញចេញពីកម្ពុជា ដាច់ដោយឡែកពីគ្នា បន្ទាប់ពីរកឃើញថាពួកគេទាំងនោះជាប់ពាក់ ព័ន្ធនិងករណី Online Scams ករណីជួញដូរ និងការប្រើប្រាស់គ្រឿងញៀនជាដើម។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៧០នាក់ ស្រី០៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណី ជួញដូរ, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, គ្មានលិខិតឆ្លងដែន, និងករណីលួចស្នាក់នៅដោយខុសច្បាប់ ហើយពួកគេទាំងនោះត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិតេជោ។

ដោយឡែកជនជាតិវៀតណាមចំនួន៤៥នាក់ ក៏ត្រូវបានបណ្ដេញចេញនៅថ្ងៃជាមួយគ្នានេះដែរ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ក្រោយរកឃើញថាពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណី ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, គ្មានលិខិតឆ្លងដែន, និងករណី លួចស្នាក់នៅដោយខុសច្បាប់ជាដើមនោះ។

សូមបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានធ្វើការបណ្តេញជនបរទេសរាប់ម៉ឺននាក់ និងរាប់សែននាក់ផ្សេងទៀតបានចាកចេញដោយស្ម័គ្រចិត្ត បន្ទាប់ពីរកឃើញថាពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ឬហៅថា Cyber Scams, ការរស់នៅ និងធ្វើការដោយខុសច្បាប់ ការឆ្លងដែនខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗជាដើម។

ការបណ្ដេញជនបរទេសជាច្រើននាក់ចេញពីប្រទេសកម្ពុជា ជាបន្តបន្ទាប់នេះដោយសាររាជរដ្ឋាភិបាល បានកំពុងនិងបង្កើនការបង្ក្រាបបទល្មើសឆបោកអនឡាញ Online Scams យ៉ាងសកម្មដូចជាភ្លៀងរលឹម ហើយយុទ្ធនាការបង្ក្រាបOnline Scamsនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសចាត់ទុកជាការងារអាទិភាព ដោយសម្តេចបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់ស្ថាប័នមានសមត្ថកិច្ច និងកងកម្លាំងទូទាំងប្រទេស ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រពីការ «ទប់ស្កាត់» ទៅជាការ «លុបបំបាត់» ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ឱ្យអស់ទាំងស្រុងពីកម្ពុជា ដោយ គ្មានការយោគយល់ ហើយចំពោះជនល្មើសណាក៏ដោយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែងនោះឡើយ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm