គ្រួសារកងទ័ព៥០គ្រួសារនៅស្រុកវ៉ារិនទទួលបានអំណោយស្បៀង និងថវិកាពីតំណាងរាស្ត្រសៀមរាប

2026/07/05 06:23:16 pm        135

នៅថ្ងៃទី​៤​ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​រួម និងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិកា​ជូនដល់ក្រុមគ្រួសារកងទ័ពចំនួន៥០គ្រួសារដែលរស់នៅក្នុងឃុំស្វាយសស្រុកវ៉ារិន ខេត្តសៀមរាប​ ដែលមានសមាជិកគ្រួសារកំពុងបំពេញភារកិច្ចនៅជួរមុខព្រំដែនកម្ពុជា ថៃ។

ឯកឧត្តម ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានមានប្រសាសន៍ថាដើម្បីធានាថាគ្រួសារកងទ័ពនៅសមរភូមិក្រោយមិនមានការខ្វះខាត និងដើម្បីបញ្ជាក់ថាកងទ័ពនៅជួរមុខមិននៅឯកោឡើយ ដោយមានការគាំទ្រជានិច្ចពីថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ហើយក្នុងនាមតំណាងរាស្រ្តការចុះសួរសុខទុក្ខប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដ៏សំខាន់មួយ ដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក និងសំណូមពរផ្ទាល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយក៍ជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ដែលតែងតែធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងកម្លាំងជួរមុខដែលកំពុងបំពេញបេសកកម្មការពារជាតិផងដែរ ។

ឯកឧត្តម ប៊ុន ថាឫទ្ធិ​បន្តថា យើងអាចដេកលក់ស្រួល ប្អូនៗក្មួយៗអាចទៅសាលារៀនដោយរីករាយ ហើយប្រទេសជាតិអាចអភិវឌ្ឍទៅមុខបាន ក៏ដោយសារតែមានការលះបង់ដ៏ធំធេងពីសំណាក់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាននៅតាមខ្សែបន្ទាត់ព្រំដែន ។

ឯកឧត្តមក៏បានថ្លែងបញ្ជាក់ថា បងប្អូនជាភរិយា ជាមាតាបិតា ឬជាកូនៗរបស់យុទ្ធជនយើង ត្រូវរស់នៅឆ្ងាយពីស្វាមី ពីកូន ឬពីឪពុក ដែលពួកគាត់កំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ ហើយ ការលះបង់របស់បងប្អូននៅទីនេះ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ព្រោះបងប្អូនគឺជា "បង្អែកដ៏រឹងមាំផ្នែកខាងក្រោយ" ដែលធ្វើឱ្យយុទ្ធជនយើងនៅជួរមុខ មានទឹកចិត្តប្រយុទ្ធ និងបំពេញភារកិច្ចដោយគ្មានការបារម្ភ​ហើយបើសិនបងប្អូនមានការលំបាកអ្វីមួយសូមប្រាប់មកអាជ្ញាធរភូមិ ឃុំ ដើម្បីរួមដោះស្រាយការងារ និងកង្វល់ជូន និងសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី នូវចំណាត់ការការពារសន្តិសុខ ការពារអធិបតេយ្យដែលកន្លងមកយើងធ្វើការងារការទូតច្បាប់ផងដែរ។

ក្នុងនាមអ្នកតំណាងរាស្ត្រ ឯកឧត្តម ប៊ុន ថាឫទ្ធិ​ ​ក៍បានមានប្រសាសន៍ថានឹងបន្តគាំទ្រ និងជំរុញរាល់គោលនយោបាយទាំងឡាយណាដែលលើកកម្ពស់ជីវភាព និងគាំពារដល់កងទ័ព ក៏ដូចជាគ្រួសារកងទ័ពឱ្យកាន់តែប្រសើរឡើង ហើយកុំជឿលើការញុះញង់របស់ជនអគតិមួយចំនួន ដែលរិះរកវិធីជាមួយថៃដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង។

ឯកឧត្តម អ្នកតំណាងរាស្ត្របន្ថែមថាថ្ងៃនេះក្រុមការងារចុះជួយឃុំស្វាយស បាននាំយកមកជាមួយនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាបន្តិចបន្តួច ដែលជាទឹកចិត្តសប្បុរសធម៌ ដើម្បីជួយសម្រាលបន្ទុកជីវភាពបងប្អូនមួយគ្រា។ អំណោយទាំងនេះ ទោះបីជាមិនបានបំពេញរាល់តម្រូវការរបស់បងប្អូនទាំងអស់ក៏ពិតមែន ប៉ុន្តែវាជា "ទឹកចិត្ត គិតគូរ និងការដឹងគុណ" យ៉ាងជ្រាលជ្រៅបំផុតចេញពីបេះដូងរបស់យើងខ្ញុំទាំងអស់គ្នា ចំពោះវីរភាពរបស់គ្រួសារកងទ័ពផងដែរ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm