ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃអាទិត្យ ៥ កក្កដានេះ ថា ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងការដឹកនាំទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរឆ្ពោះទៅរកការអភិវឌ្ឍរយៈពេលវែង រឹងមាំ និងមានស្ថិរភាព។
ការផ្លាស់ប្តូរទស្សនៈនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចដ៏កម្ររបស់លោក Xi ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែមុន នៅពេលមេដឹកនាំទាំងពីរបានសន្យាថានឹងពង្រឹងចំណងមិត្តភាព ខណៈ ភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ និងទីក្រុងព្យុងយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយរុស្ស៊ី។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅក្នុងសារមួយចេញផ្សាយកាលពីថ្ងៃទី ១ ខែកក្កដា លោក Xi បានថ្លែងអំណរគុណដល់លោក Kim ចំពោះសារអបអរសាទររបស់លោក នាឱកាសប្រារព្ធខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន ។
លោក Xi បាននិយាយថា សាររបស់លោក Kim ឆ្លុះបញ្ចាំងពី «អារម្មណ៍ជ្រាលជ្រៅ និងកក់ក្តៅ» របស់មេដឹកនាំកូរ៉េខាងជើង គណបក្សពលករកំពុងកាន់អំណាច និងប្រជាជនកូរ៉េខាងជើងចំពោះប្រទេសចិន៕