សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ

2026/07/06 07:33:24 am        159

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តក្រចេះ ប្រមាណជាង១ពាន់នាក់ នៅទីរួមខេត្តក្រចេះ។

យោងរបាយការណ៍របស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានឲ្យដឹងថា ខេត្តក្រចេះ មានផ្ទៃដីសរុប ១១.០៩៤គីឡូម៉ែត្រការេ ចែកចេញជា៧ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង មាន ៣២៧ភូមិ។ មានប្រជាពលរដ្ឋរស់នៅសរុប ៤៥៥.៨២០នាក់ ស្រី ២២៩.៦១៩នាក់ ស្មើនឹង ១១០.៤៩៥ គ្រួសារ ដង់ស៊ីតេជាមធ្យម ៤១នាក់ក្នុង មួយគីឡូម៉ែត្រការ៉េ។

ខេត្តក្រចេះ មាន៧ក្រុង/ស្រុក (ក្រុង ១ =ក្រុងក្រចេះ)

៤៨ឃុំ/សង្កាត់ (៥សង្កាត់) ៣២៧ភូមិ។ ខេត្តក្រចេះ មានច្រកទ្វារព្រំដែនចំនួន ២កន្លែង ជាប់នឹងប្រទេសវៀតណាម = ១.ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ១កន្លែង, ២.ច្រកទ្វារព្រំដែនទ្វេភាគីជ័យឃ្លាំងចំនួន ១កន្លែង។

វិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ស្ពាននេះមានប្រវែង ១.៧៦១ម៉ែត្រ តភ្ជាប់ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ហើយបានបើកដំណើរឱ្យឆ្លងកាត់ចាប់តាំងពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៦ រហូតមក។ ចំពោះផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រ ក្នុងនោះមានមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីរង្វង់មូលព្រាប ស ឆ្ពោះទៅរង្វង់មូលខ្លាស្ទុះ មានប្រវែង ៥,៥៤គីឡូម៉ែត្រ ជាផ្លូវភ្លោះដែលម្ខាងៗមាន ៣គន្លង និងមានសួនច្បារពុះទ្រូងផ្លូវប្រវែង ៤,៨៧៥គីឡូម៉ែត្រ មានទទឹង ៤ម៉ែត្រ។ បានជួសជុល ពង្រីក និងលើកកម្រិតស្ថានភាពផ្លូវកៅស៊ូ DBST ទៅជាផ្លូវកៅស៊ូAC មាន ចំនួន ៣ខ្សែ សរុបប្រវែង ១៤១,១គីឡូម៉ែត្រ សម្រេចរួចរាល់ជាស្ថាពរ រួមមាន៖ ផ្លូវជាតិលេខ៧ពីព្រំ ប្រទល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់រង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះប្រវែង ៩២គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៣៧៧ ក្រចេះ-សំបូរប្រវែង ៣៥,៥គីឡូម៉ែត្រ និងផ្លូវជាតិលេខ៣៧៧A សណ្តាន់ ឆ្ពោះទៅផ្លូវជាតិលេខ៧ ប្រវែង ១៣,៦គីឡូម៉ែត្រ។ បានសាងសង់សំណង់ជញ្ជាំងច្រាំងទន្លេក្នុងទីរួមខេត្តការពារការបាក់ស្រុតដីចូល ទន្លេប្រវែង ២.៥៩៦ម៉ែត្រ, និងក្រាលថ្មម៉ាបសួនច្បារតាមមាត់ទន្លេទីរួមខេត្តទំហំ ២១.៥២៦ម៉ែត្រការ៉េ។

វិស័យកសិកម្ម ក្នុងឆ្នាំ២០២៥ សម្រេចបានការដាំដុះដំណាំស្រូវសរុប ៧៨.១៣៧ហិកតា, ទទួល បានបរិមាណផលសរុប ២៤៩.៣២៦តោន ផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ក្នុងខេត្ត និងសល់ស្រូវនាំចេញចំនួន ១១៦.២១៤តោន។ កសិ-ឧស្សាហកម្ម ខេត្តមានក្រុមហ៊ុនវិនិយោគសរុប ៤៨ក្រុមហ៊ុន សម្រេចបានការ ដាំដុះរួមជាមួយនឹងប្រជាពលរដ្ឋរួមមាន៖ ដំណាំកៅស៊ូ ១០៨.៨០០ ហិកតា, ស្វាយចន្ទី ១១១.៥២២ហិកតា, ដំឡូងមី ៧៧.៥១៤ហិកតា, ចេកអំបូងលឿងក្រុមហ៊ុន ៣.៣០៩ហិកតា, អំពៅក្រុមហ៊ុន ៦.៧០០ហិកតា, ឈើដាំប្រេងខ្យល់ក្រុមហ៊ុន ១៣.០០០ហិកតា,ស្វាយកែវរមៀតប្រជាពលរដ្ឋ ៦.១១៨ហិកតា,ម្រេចប្រជា ពលរដ្ឋ ២៩៤ហិកតា, និងទុរេនប្រជាពលរដ្ឋ ២៩៨ហិកតា។ ក្រុមហ៊ុនចិញ្ចឹមសត្វគោមានចំនួន ១ក្រុមហ៊ុន និងចិញ្ចឹមជាកសិដ្ឋានចំនួន ៤កន្លែង មានគោសរុប ៦៦.៣៩៥ក្បាល។ រោងចក្រ សហគ្រាសចំនួន ១១ កន្លែង ក្នុងនោះរោងចក្រកែច្នៃស្ករអំពៅ ១កន្លែង, រោងចក្រកែច្នៃដំឡូងមី ១កន្លែង, សហគ្រាសកែច្នៃជ័រ កៅស៊ូ ៤កន្លែង, សហគ្រាសវេចខ្ចប់ចេកអំបូងលឿង ៣កន្លែង, និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ២កន្លែង។

ខេត្តមានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសចំនួន ១កន្លែង នៅស្រុកស្នួល មានផ្ទៃដីចំនួន ៨១៨ហិកតា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦ក្រុមហ៊ុន កំពុងវិនិយោគ និងបានសាងសង់រោងចក្រ។ ក្រុមហ៊ុនកំពុងដំណើរ ការផលិតចំនួន ៤ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុនផលិតសំបកកង់រថយន្ត និងផលិតផលកៅស៊ូ ២ក្រុមហ៊ុន (កៅស៊ូសម្រាប់បម្រើឱ្យការផលិត ទិញនៅក្នុងស្រុក ២.២៣២តោន ស្មើនឹងទឹកប្រាក់ ៣.៨៨៩.៦៨៥ ដុល្លាអាមេរិក និងកៅស៊ូនាំចូលពីក្រៅប្រទេស ២.១២៦តោន ស្មើនឹងទឹកប្រាក់ ៣.២៦៣.២៣៧ដុល្លាអា មេរិក សម្រេចបានការនាំចេញសំបកកង់រថយន្តក្នុងឆ្នាំ២០២៥ ចំនួន ១.៨៣០.៤៣៦គ្រាប់ គិតជាថវិកា ៩២.៦៧៤.៩៩៥ដុល្លាអាមេរិក), ក្រុមហ៊ុនផលិតចំហាយទឹក និងខ្យល់ក្តៅ ១ក្រុមហ៊ុន ក្រុមហ៊ុនផលិត ពុម្ពសំបកកង់រថយន្ត ១ក្រុមហ៊ុន និងមានក្រុមហ៊ុន ២ផ្សេងទៀត កំពុងសាងសង់រោងចក្រគ្រោងនឹងផលិត សំបកកង់រថយន្ត និងពោះវៀនកង់ និងក្រុមហ៊ុនផ្តុំ និងដំឡើងបន្ទះសូឡា។

វិស័យរ៉ែ ក្រុមហ៊ុន សហគ្រាសធ្វើអាជីវកម្មរ៉ែមាស រ៉ែថ្មក្រានីត គ្រួស ខ្សាច់ ថ្មកំបោរផលិតស៊ីម៉ងត៍ និងថ្មសំណង់សរុប ៦០ក្រុមហ៊ុន/សហគ្រាស កំពុងដំណើរការអាជីវកម្ម បច្ចុប្បន្នមានក្រុមហ៊ុនរ៉ែមាស ចំនួន ១ក្រុមហ៊ុន សម្រេចការចម្រាញ់មាសសុទ្ធសរុប ៥២៦,៧០គីឡូក្រាម។ ថាមពលអគ្គិសនី មាន បណ្តាញភ្លើងប្រើប្រាស់លើភូមិរដ្ឋបាលចំនួន ៣០០ភូមិ ស្មើនឹង ៩១,៧៤% នៃភូមិសរុប ៣២៧ភូមិ។

វិស័យទេសចរណ៍ មានរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងសហគមន៍ទេសចរណ៍សរុបចំនួន ២៥ កន្លែង និងមានសត្វផ្សោតទឹកសាបទន្លេមេគង្គរស់នៅប្រមាណ ១១៧ក្បាល។ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៃពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ពេលនោះសត្វផ្សោតមានចំនួន ៩៦ក្បាល បច្ចុប្បន្នបានកើនឡើងចំនួន ២១ក្បាល។

វិស័យការងារ សហគ្រាស សិប្បកម្ម គ្រឹះស្ថានសរុប ២៥៣កន្លែង ជារួមនៅក្នុងខេត្តមានបុគ្គលិក កម្មករនិយោជិតបម្រើការងារនៅរោងចក្រ សហគ្រាស សិប្បកម្ម និងគ្រឹះស្ថានសរុប ២៧.៥២៨នាក់ ស្រី ១០.១៦៧នាក់ ក្នុងនោះជនបរទេស ២.៣៦៧នាក់ ស្រី ៣៥០នាក់។

ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគឦសាន បានទទួលសំណើសុំវិនិយោគពី ក្រុមហ៊ុនចំនួន ១៧ក្រុមហ៊ុន មានចំនួន ១៧គម្រោង មានទុនវិនិយោគសរុបចំនួន ១.០៧១លានដុល្លា (មួយពាន់ ចិតសិបមួយលានដុល្លា) វិនិយោគលើវិស័យកសិកម្ម,កសិ-ឧស្សាហកម្ម,រោងចក្រផលិតស៊ីម៉ងត៍, កំពង់ផែពហុបំណង,សុខាភិបាល,ទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្ស។

សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ មកដល់ខេត្តក្រចេះនេះជាជំនួបលើកទី១៦ហើយ ខណៈខេត្តខ្លះដែលមានភូមិសាស្ត្រជាប់គ្នា កន្លងទៅមានជំនួបរួមគ្នា ដោយឡែកមកដល់ខេត្តក្រចេះនៅថ្ងៃនេះ សរុបមកដល់ពេលនេះមាន សមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានានៅជុំវិញខេត្តចំនួន១៩ហើយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចតេជោប្រធានព្រឹទ្ធសភា៕

 

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ
2026/07/06 07:33:24 am        1
ក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ
2026/07/05 07:15:42 pm        1
កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
2026/07/05 07:09:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារដ៏ធំសម្បើមរបស់រុស្ស៊ីលើអគារអឹផាតមិននៅទីក្រុងគីវ បណ្តាលឲ្យមនុស្ស ៦ នាក់ស្លាប់និង១៨នាក់រងរបួស

2026/07/06 10:03:05 am
​មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba អវត្តមាន ខណៈមន្ត្រីជាន់ខ្ពស់ចូលរួមពិធីបុណ្យសពលោកAyatollah Ali Khamenei
2026/07/06 09:57:03 am
​ភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើ ខណៈសីតុណ្ហភាពក្ដៅទូទាំងអឺរ៉ុបកើនឡើងជាថ្មីក្រោយសម្លាប់មនុស្សរាប់ពាន់នាក់
2026/07/06 09:03:22 am
​[UPDATE] ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា ការពារការឆ្លើយតបការរញ្ជួយដី ខណៈអ្នកស្លាប់កើនដល់ជាង ៣.០០០នាក់
2026/07/06 08:10:02 am
​សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ
2026/07/06 07:33:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 01:09:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/05 03:59:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/03 11:46:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am