ក្នុងឆមាសទី១ ឆ្នាំ២០២៦, រាជរដ្ឋាភិបាលប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣ លានដុល្លារ

2026/07/06 06:23:29 pm        194

នៅក្នុងឆមាសទី១ ឆ្នាំ២០២៦, រាជរដ្ឋាភិបាលបានប្រមូលចំណូលពីសួយសារ (មិនគិតពីពន្ធនិងអាករផេ្សងៗ) នៅលើការធ្វើ អាជីវកម្មរ៉ែគ្រប់ប្រភេទ មានទឹកប្រាក់សរុបជិត ៩៣ លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងស្រុក។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិស័យរ៉ែ​ លើការងារអាជីវកម្មរ៉ែខ្សាច់ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះថា វិស័យរ៉ែនៅកម្ពុជាចូលរួមចំណែក ដល់ការអភិវឌ្ឍប្រទេសយ៉ាងសំខាន់ តាមរយៈការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការបង្កើតប្រាក់ចំណូលសម្រាប់ជាតិ និងការ បង្កើតការងារជូនប្រជាពលរដ្ឋជជាដើម ជាក់ស្តែងមកដល់ពេលនេះ ការធ្វើអាជីវកម្មលើវិស័យរ៉ែបានស្រូបយកការងារជាង ១២ ពាន់ កន្លែង ក្នុងនោះស្រ្តីមានប្រមាណ ៧ ភាគរយ។

ចំពោះការប្រមូលចំណូល, ឯកឧត្តមបន្តឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលពីសួយសារ ពីការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទបានចំនួនជាង ៦០ លានដុល្លារអាមេរិក, ឆ្នាំ២០២៤ បានជាង ៩៤ លានដុល្លារ និងឆ្នាំ២០២៥ ក្រសួងប្រមូលសួយសារបានប្រមាណជាង ១៣៥ លានដុល្លារអាមេរិក។ ចំណែកនៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះវិញ, ក្រសួងបាន ប្រមូលចំណូលពីសួយសារ លើការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទបានចំនួនជាង ៩៣ លានដុល្លារអាមេរិក ក្នុងនោះបើគិតទាំងពន្ធនៃការ នំាចេញ និងចំណូលពន្ធដារ វិស័យនេះបានផ្តល់ចំណូលចូលថវិកាជាតិបានគួរសម។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ឱ្យដឹងថា ចំពោះការប្រមូលចំណូលសួយសារតាមវិស័យ, ក្នុងនោះក្រសួងប្រមូលចំណូលពីថ្មអា បានហក់ឡើង៣ដង (ពីប្រមាណ ៣ លាន មកដល់ជាង ១០ លានដុល្លារ) ហើយក្នុង១ខែៗវិស័យនេះបាននាំចេញជាង ២ ពាន់កុង តឺន័រ ទៅកាន់ប្រទេសចំនួន ១៥។ ចំណែករ៉ែមាស គិតមកដល់ពេលនេះ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មចំនួន៨ ចម្រាញ់រ៉ែមាសបាន ប្រមាណ ២០ តោនមាស ខណៈការនាំចេញដែក (ផលិតផលពាក់កណ្តាលសម្រេច) កម្ពុជាបាននាំចេញ១ឆ្នាំ ក្នុងរង្វង់ ១ លានតោន ។ ចំពោះថ្មសំណង់វិញ ឃើញថា បន្ទាប់ពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ-១៩ វិស័យនេះបានថមថយខ្លះៗ ដោយសារចលនា អភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងស្រុក ត្រូវបានរំពឹងនឹងមានកំណើនយឺត៕ អត្ថបទ៖ សុន រ៉ាឌី





អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm