ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១នាក់(PCR)ជាប្រភេទអូមីក្រុង និងជាករណីឆ្លងក្នុងសហគមន៍ ,ជាសះស្បើយចំនួន ២២នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៥២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.០៩៥នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

