របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយកាលពីថ្ងៃអាទិត្យ៥កក្កដា ថា រដ្ឋធានី Islamabadរបស់ប៉ាគីស្ថានកំពុងលេចចេញជាទីតាំងឈានមុខគេសម្រាប់ជុំថ្មីនៃការចរចាកម្រិតបច្ចេកទេស រវាងអាមេរិក និងអ៊ីរ៉ង់។

ការចារកម្រិតបច្ចេកទេស ត្រូវគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី១១កក្កដា ទោះបីជាការសម្រេចចុងក្រោយ លើទីតាំងច្បាស់លាស់នៅតែមិនទាន់ត្រូវបានប្រកាសក៏ដោយ។

អាមរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់ (MoU) កាលពីថ្ងៃ១៨មិថុនា ក្នុងបំណងស្ដារសន្តិភាពក្នុងតំបន់អាស៊ីខាងលិចមួយនេះ។មានការចរចាកម្រិតបច្ចេកទេសមួយក្នុងប្រទេសស្វីស កាលពីថ្ងៃទី២១ខែមិថុនា ដោយមានប្រទេសប៉ាគីស្ថាន និងកាតាជាអ្នកសម្របសម្រួល។

ការបន្តការចរចាទាំងនេះ គឺជាផ្នែកមួយនៃកិច្ចចខិតខំប្រឹងប្រែងដែលនៅតែបន្ត ក្នុងគោលបំណងរក្សាដំណើរការផ្លូវការទូត និងដោះស្រាយជម្លោះអូសបន្លាយជាយូរ រវាងទីក្រុង វ៉ាស៊ីនតោន និង តេអេរ៉ង់ ។
អ្នកការទូតមួយរូបបាននិយាយថា អាចមានទីតាំងចំនួន២ សម្រាប់ការចរចាបច្ចេកទេស គឺ ទីក្រុង Islamabad និងរមណីយដ្ឋាន Burgenstock ក្នុងប្រទេសស្វីស យ៉ាងណាទីក្រុង Islamabad ទំនងជាអាចក្លាយជាជម្រើសច្រើនជាង។
ការចចារនានាត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារអ៊ីរ៉ង់ជាប់រវល់រយៈពេលច្រើនថ្ងៃនៃពិធីបុណ្យសពផ្លូវរដ្ឋសម្រាប់អតីតមេដឹកនាំកំពូល លោក Ayatollah Ali Khamenei។ ក្រុមមន្ត្រីអ៊ីរ៉ង់បង្ហើបថា ការរៀបចំគណៈប្រតិភូរបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវប្រកាស ក្រោយចប់ពិធីបុណ្យសព៕