កំពង់ស្ពឺ៖ បន្ទាប់ពីមានការណែនាំជាប្រចាំរបស់ ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ ក្រុមការគណបក្សឃុំតាសាល បានបន្តចុះសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់អំពីការរស់នៅជាប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ បានមួយរយភាគរយហើយ។
ឯកឧត្តម យឿន យឿត បានថ្លែងថា ការចុះសំណេះសំណាលដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំនេះ គឺបានធ្វើឡើងគ្រប់ចំនួន១៧ភូមិ នៃឃុំតាសាល ដោយក្នុងនោះបានជួបផ្ទាល់ជាមួយគ្រូសារបក្ស ១៥៦៥គ្រូសារ និងសមាជិកបក្សបាន ៣៣៣០នាក់។ ឯកឧត្តមបានបន្ថែមថា ក្រុមការងារគណបក្សបានពន្យល់ និងណែនាំបន្ថែមដល់សមាជិក-សមាជិកាគណបក្ស ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ខណៈគណបក្សដ៏ធំជាងគេនៅ កម្ពុជានេះគឺរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។
ជាមួយគ្នានោះក្រុមការងារក៏បាន បន្តប្រាប់ដល់បងប្អូនប្រជាពលរដ្ឋសូមបន្តជឿទុកចិត្តមកលើ ការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈការបោះឆ្នោតជូនសម្តេច ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍភាពរុងរឿងបន្ថែមទៀតលើគ្រប់វិស័យ៕









