របាយការណ៍៖ លោក Netanyahu កោះប្រជុំសន្តិសុខ​ ដើម្បីអនុម័តទីតាំង​ដកទ័ពអ៊ីស្រាអែល នៅលីបង់

2026/07/07 12:08:24 am        47

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំសន្តិសុខកម្រិតខ្ពស់ កាលពី​ថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) ដើម្បីអនុម័តទីតាំងដកទ័ពដែលបានគ្រោងទុក សម្រាប់កងកម្លាំងអ៊ីស្រាអែល នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌដសម្របសម្រួលដោយសហរដ្ឋអាមេរិក។​ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុស្តិ៍លេខ១៣ របស់អ៊ីស្រាអែល ដោយដកស្រង់ប្រភពព័ត៌មាន បានឱ្យដឹង​ថា មន្ត្រីយោធាជាន់ខ្ពស់ និងសន្តិសុខ បានចូលរួមកិច្ចប្រជុំនេះ​ ដោយ​ផ្តោតលើការកំណត់តំបន់ដែលរួមបញ្ចូលនៅក្នុងដំណាក់កាលដកទ័ពដំបូង និងយន្តការ សម្រាប់អនុវត្តចំណាត់ការ​នេះ ដោយសម្របសម្រួលជាមួយភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក។

កិច្ចប្រជុំនេះកើតឡើង ខណៈដែលអ៊ីស្រាអែល និងលីបង់ បន្តទំនាក់ទំនងសម្របសម្រួលដោយសហរដ្ឋអាមេរិក ជុំវិញ​ការរៀបចំទីតាំង​​ជាក់​ស្ដែង​ រួមទាំងការកំណត់អ្វីដែលមន្ត្រីអ៊ីស្រាអែលពិពណ៌នាថា ជា «តំបន់គ្មានក្រុម​ហេសបូឡា​» ដើម្បីការពារកុំ​ឱ្យ​កើត​ជម្លោះ​ ឬការគណនាខុសក្នុងអំឡុងពេលដំណើរការដកទ័ព។ អ៊ីស្រាអែលមិនទាន់បានចាប់ផ្តើមដកទ័ពចេញពីតំបន់ដែលបានកំណត់នៅឡើយទេ ដោយភ្ជាប់ចំណាត់​ការ​នេះទៅនឹងការធានាថា កងទ័ពលីបង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពង្រាយ និងគ្រប់គ្រង រួមជាមួយនឹងការរៀបចំត្រួតពិនិត្យអន្តរជាតិ។

គួរបញ្ជាក់​ថា ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រប​សម្រួល​ដោយ​​សហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខាកាល​ពី​ថ្ងៃទី២៦ ខែមិថុនា អ៊ីស្រាអែលបានយល់ព្រមអនុវត្តដំណើរ​ការដក​ទ័ពបន្តិចម្តងៗចេញពីទឹកដីលីបង់ ដោយចាប់ផ្តើមជាមួយនឹងតំបន់សាកល្បងចំនួន​២។ កិច្ចព្រមព្រៀងនេះ មិនបានកំណត់ពេលវេលា ដើម្បី​ឲ្យ​មាន​ការដកទ័ពរបស់អ៊ីស្រាអែលពេញលេញនោះទេ ហើយភ្ជាប់ការដាក់ពង្រាយបន្ថែមទៀតទៅកងទ័ពលីបង់ ដែលទទួលខុសត្រូវទាំង​ស្រុង ចំពោះ​សន្តិសុខ នៅក្នុងតំបន់ដែលត្រូវបានជម្លៀសចេញ និងការរំសាយអាវុធក្រុមប្រដាប់អាវុធប្រតិបត្តិការនៅក្រៅការគ្រប់គ្រងរបស់រដ្ឋ ដែល​ជាក់ស្តែងសំដៅទៅលើក្រុម​ហេសបូឡា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm