មនុស្សយ៉ាងតិច​​ ១០នាក់ត្រូវបានសម្លាប់ដោយសារ​​ការវាយប្រហារលើកទី២ របស់រុស្ស៊ី លើក្រុងគីវ ត្រឹម​ ១សប្តាហ៍

2026/07/07 12:22:40 am        39

អភិបាល​យោធាជាន់ខ្ពស់​របស់រដ្ឋធានី បាន​ប្រាប់​ឱ្យ​ដឹង​ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ត្រូវបានសម្លាប់ បន្ទាប់ពីមាន​ការវាយប្រហារលើកទី២ របស់រុស្ស៊ី លើទីក្រុងគី​វ ដែល​វា​កើត​ឡើង​ក្នុងរង្វង់​រយៈពេល ១សប្តាហ៍។

ជាមួយ​គ្នា​នេះ អ្នក​គ្រប់​គ្រង​រូប​នោះ គឺ​លោក Timur Tkachenko បានឱ្យ​ដឹង​បន្ថែមទៀត​ថា មនុស្ស ៤៦នាក់ផ្សេង​ទៀត​ បានរងរបួស ក្នុង​នោះ​មាន​ទាំងកុមារ ៥នាក់ផង​ដែរ​។ លោក Tkachenko បានបង្ហោះនៅលើកម្មវិធី​ផ្ញើសារ Telegram ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងបន្ត​នៅទីតាំងជាង ២០កន្លែង ដោយបញ្ជាក់​ថា អគារលំនៅឋាន​ខ្ពស់ៗ ត្រូវបានវាយប្រហារនៅក្នុងតំបន់​ចំនួន២​។

ការវាយប្រហារទាំងនេះបានកើតឡើងនៅមុនថ្ងៃមាន​កិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ (NATO) នៅប្រទេសទួរគី ជាកន្លែងដែលប្រធានាធិបតីអ៊ុយក្រែន លោក​ Volodymyr Zelenskyy ត្រូវបានគេរំពឹងថា នឹងជួប​ពិភាក្សា​ជាមួយលោក​ប្រធានាធិបតីអាមេរិក Donald Trump។

ប៉ុន្មានម៉ោងមុនមាន​ការវាយប្រហារចុងក្រោយបំផុតនេះ​ លោក Zelenskyy បានព្រមានថា ទីក្រុងមូស្គូកំពុងរៀបចំ «ការវាយប្រហារដ៏ធំ» លើកទី២ លើទីក្រុងគីវ បន្ទាប់ពីការវាយប្រហាររបស់ខ្លួន កាល​ពី​ថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លង​មក បានសម្លាប់មនុស្ស ៣០នាក់។

អភិបាលក្រុង លោក Vitaly Klitschko បាននិយាយថា មីស៊ីលបាលីស្ទិក​របស់រុស្ស៊ី បានវាយប្រហារចំអគារជាច្រើនខ្នង​ នៅទូទាំងទីក្រុង ដោយបន្ថែមថា អគ្គិភ័យបានឆាប​ឆេះ​ឡើងនៅក្នុងអគារផ្ទះល្វែងមួយចំនួន​។

រូបថត​ពីទីក្រុងគីវ បង្ហាញពីកម្ទេចកម្ទីដែលកំពុងមាន​ភ្លើង​ឆេះ និងរថយន្តត្រូវ​បាន​ឆេះខ្ទេចខ្ទី ពាស​ពេញទីក្រុង។ វីដេអូក៏បង្ហាញពីក្រុមជួយសង្គ្រោះ​បន្តរុករកកម្ទេចកម្ទីនៅព្រឹកថ្ងៃចន្ទ (ទី​៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដើម្បីស្វែងរកអ្នកនៅ​រស់រានមានជីវិត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        18
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        37
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm