មេបញ្ជាការកងវរសេនាធំទី២នៃកងវរសេនាធំកាំភ្លើងធំលេខ ១១៩៤នៃកងពលតូចកាំភ្លើងធំលេខ ៤ នៃក្រុមកងកម្លាំង Yug របស់រុស្ស៊ី លោក Krupny បានប្រាប់សារព័ត៌មាន TASS ថា កងទ័ពរុស្ស៊ីកំពុងជម្លៀសជនស៊ីវិល និងទាហានរងរបួសចេញពីទីក្រុង Konstantinovka។
លោក Krupny បាននិយាយថា៖«ឥឡូវនេះ យើងកំពុងជម្លៀសជនស៊ីវិល និងទាហានរងរបួសរបស់យើង ស្របតាមផែនការដែលបានគ្រោងទុក»។
នៅថ្ងៃទី ០៣ ខែកក្កដា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសពីការរំដោះ បានទីក្រុង Konstantinovka។ ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅប៉ុស្តិ៍បញ្ជាការជំនួយមួយនៃក្រុមកងកម្លាំងរួមរបស់រុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានណែនាំមន្ត្រីឲ្យធានាការជម្លៀសជនស៊ីវិលដែលនៅសេសសល់នៅក្នុងតំបន់ Konstantinovka នៃសាធារណរដ្ឋប្រជាមានិត Donetsk៕

