ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធអគារសាលាបឋមសិក្សាបុសខ្នុរ នៅស្រុកចំការលើ

2022/05/02 01:14:38 am        1.2 K


កំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលាបឋមសិក្សាបុសខ្នុរ ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ។

ឯកឧត្តម ឌួង ឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំបុសខ្នុរ បានឲ្យដឹងថា អគារសាលាបឋមសិក្សាសម្ពោធនេះ មានចំនួន០១ខ្នង ស្មើនឹង០៦បន្ទប់ និងបន្ទប់ទឹកចំនួន០៤បន្ទប់ បានចាប់ផ្ដើមក្រុងពាលីសាងសង់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប៧១,៧៥២ដុល្លារ។

ឯកឧត្តម ឌួង ឧត្តម ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោក ងួន វិទូ និងលោកស្រី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំបុសខ្នុរ ដែលបានឧបត្ថម្ភថវិកាសាងសង់អគារនេះ។

ឯកឧត្តម ហ៊ុន ម៉ានិត បានសម្ដែងក្ដីសោមនស្សរីករាយដែលលោកបានអញ្ជើញសម្ពោធអគារបឋមសិក្សាមួយខ្នងនេះ ដែលនឹងបម្រើឲ្យការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ខណៈកន្លងមក អគារសិក្សានេះមានសភាពចាស់ទ្រុងទ្រោម ហើយលោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារមូលដ្ឋាន ដែលរួមគ្នាផ្ដួចផ្ដើមសាងសង់អគារសិក្សានេះ។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទាំងការរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។

ឯកឧត្តម ហ៊ុន ម៉ានិត បានអះអាងទៀតថា ដោយសារតែការគិតគូរដ៏ត្រឹមត្រូវ និងមានភាពច្បាស់លាស់នេះហើយ ទើបធ្វើឲ្យកម្ពុជា យកឈ្នះលើជំងឺកូវីដ១៩ ដូច្នេះហើយដើម្បីបង្កើន និងពង្រឹងភាពស៉ាំសហគមន៍ សម្ដៅទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ជាថ្មីនោះ សូមប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំង ពិសេសការចាក់ដូសជំរុញនេះតែម្ដង។

ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់អំពីសារសំខាន់ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ដែលត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា សម្រាប់អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm