ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីសារព្យុះទីហ្វុង Maysak បង្កការជន់លិចនៅការដ្ឋានសំណង់ ស្ថិតក្នុងទីក្រុង Guigang ស្ថិតនៅតំបន់ស្វយ័តភាគនិរតី Guangxi Zhuang របស់ប្រទេសចិននាថ្ងៃចន្ទនេះ ។ រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញទឹកជន់នៅការដ្ឋានសំណង់ ទឹកជំនន់ បំណាក់ដី និងផលរំខានជាច្រើនទៀត ។
គួរឲ្យដឹងថា ព្យុះ Maysakបានបោកបក់ដល់ដីគោកនៅខេត្ត Hainan កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងនាមជាព្យុះកំបុតត្បូងលើកដំបូង បោកបក់ដល់ដីគោកចិននៅក្នុងឆ្នាំនេះ ។
ព្យុះមួយនេះដែរ បានបោកបក់ដល់ដីគោកជាលើកទី កាលពីថ្ងៃអាទិត្យម្សិលមិញ នៅប្រទេសវៀតណាម ដែលមានព្រំដែនជាប់តំបន់ Guangxi ។
ក្រុមព្យាករឧតុនិយមចិននិយាយថា ព្យុះ Maysak ត្រូវបានគេរំពឹងថា នឹងបោកបក់កាន់តែជ្រៅទៅក្នុងដីគោក ប៉ុន្តែចំហាយព្យុះ និងភ្លៀងធ្លាក់នៅតំបន់ភាគនិរតី នឹងបន្តកើតមាននៅតំបន់ Guangxi, Guizhou, Hunan និងតំបន់ផ្សេងទៀតរបស់ប្រទេសចិន ៕

