មនុស្សយ៉ាងហោច ៦នាក់ រួមទាំងក្មេងៗ ៤នាក់ផងដែរ បានស្លាប់ ក្រោយអគារកម្ពស់ ៤ជាន់ ១ខ្នង បានបាក់ស្រុតនៅក្នុងរដ្ឋធានីហិរញ្ញវត្ថុម៉ុមបៃ ប្រទេសឥណ្ឌាកាលពីយប់ថ្ងៃអាទិត្យ ស្របពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ពលរដ្ឋជាច្រើននាក់ទៀតនៅក្នុងអគារផ្ទះល្វែងមួយជុងនេះដែរ ត្រូវបានជម្លៀសចេញមុន ។
អភិបាលរដ្ឋ Maharashtra លោក Girish Mahajan និយាយថា មាននូវអគារផ្ទះល្វែងកម្ពស់ ៤ជាន់នៅទីនេះ ហើយដោយសារភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃម្សិលមិញរហូតមក រហូតដល់ពេញមួយព្រឹក ថ្ងៃនេះ អគារក៏បានបាក់ស្រុតតែម្តង ។
លោកបន្តថា មាននូវមនុស្ស ៦នាក់នៅក្នុងអគារ រួមមានក្មេងៗ ៤នាក់ និងមនុស្សចាស់ ២នាក់ ហើយពួកគេបានស្លាប់ទាំងអស់គ្នា ។
គួរឲ្យដឹងថា ហេតុការណ៍អគារបាក់ស្រុត ឬបាក់រលំនៅក្នុងទីក្រុងម៉ុមបៃ បានក្លាយជារឿងធម្មតាទៅហើយ អំឡុងរដូវវស្សា ភាគច្រើនបណ្តាលមពីសំណង់អន់ ។
ភ្លៀងធ្លាក់ខ្លាំងនេះដែរ បានបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើននៅក្នុងទីក្រុង និងនៅតាមតំបន់ជនបទ ដោយទឹកជំនន់ហូររំលើងដើមឈើ កាត់ផ្តាច់ផ្លូវថ្នល់ និងធ្វើឲ្យរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៕

