វេណេស៊ុយអេឡា បង្កើតអង្គភាពយោធាថ្មីសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ ខណៈចំនួនមនុស្សស្លាប់កើនឡើងជាង ៣ពាន់នាក់

2026/07/07 01:35:06 am        31

ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាលោកស្រី Delcy Rodríguez បានប្រកាសបង្កើតអង្គភាពយោធាថ្មីសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន ស្របពេលដែលចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដី ២លើកនៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ៣.៣៤២នាក់ ។

លោកស្រី Rodríguez បានធ្វើសេចក្តីប្រកាសបែបនេះ នៅក្នុងសុន្ទរកថា ប្រារព្ធខួបលើកទី ២១៥នៃការទទួលបានឯករាជ្យជាតិវេណេស៊ុយអេឡា ដោយរូបលោកស្រី បាននិយាយការពារដំណោះស្រាយគ្រោះមហន្តរាយប្រទេសរបស់លោកស្រី ស្របពេលមានការរិះគន់កើនឡើងពីអ្នករស់រាន ហើយនិងអង្គការជំនួយ ដែលពួកគេចាត់ទុកថា ការឆ្លើយតបរបស់ក្រុមមន្រ្តី មានការយឺតយ៉ាវខ្លាំង និងមិនគ្រប់គ្រាន់ ។

លោកស្រី Rodríguez និយាយថា នឹងពុំមានភាពចលាចលក្នុងសង្គមនៅទីនេះទេ អ្វីដែលពួកលោកស្រីមាននៅទីនេះ គឺសាមគ្គីភាពសង្គមយ៉ាងជ្រាលជ្រៅ ។

លោកស្រីបានបន្តទៀតថា មន្ត្រីសាធារណៈ និងក្រុមជួយសង្គ្រោះរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅជួយជីកកកាយតាមគំនរកម្ទេចកម្ទីថ្ម ដើម្បីស្វែងរកជនរងគ្រោះ និងអ្នករស់រានមានជីវិត ។

សូមបញ្ជាក់ថា គ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតរបស់ប្រទេសនៅអាមេរិកឡាទីនមួយនេះ បានវាយប្រហារខ្លាំងបំផុតនៅក្នុងទីក្រុងតំបន់ឆ្នេរសមុទ្រ La Guaira ស្ថិតនៅភាគខាងជើងរដ្ឋធានី Caracas ជាកន្លែងដែលអគារលំនៅឋានជាច្រើនដួលរាបដល់ដី ។

រយៈពេលជាង ១០ថ្ងៃបន្ទាប់ពីការរញ្ជួយដីពីរលើកកម្រិត ៧,២ និង ៧,៥ រ៉ិចទ័រ ក្រុមជួយសង្គ្រោះ កំពុងចាប់ផ្តើមបញ្ចប់ការស្វែងរកអ្នករស់រានមានជីវិត ខណៈក្រុមគ្រួសារនៅតែព្យាយាមតាមរកសាកសពមនុស្សជាទីស្រលាញ់ពីគំនរបាក់បែក ។

ដោយឡែក តួលេខថ្មីនៃការរញ្ជួយដី បង្ហាញថា មនុស្សប្រហែល ១៦.៤៧០នាក់ រងរបួស ហើយមនុស្ស ១៧.៣៤៥នាក់ គ្មានផ្ទះសម្បែងរស់នៅ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm