មនុស្សយ៉ាងហោចណាស់ ៤នាក់ រួមមានស្ត្រី ៣នាក់ផង ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃប្រទេសលីបង់ នាថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ ដោយហេតុការណ៍នេះនៅតែកើតឡើង បើទោះបីជាមានកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់លីបង់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា យានដ្រូនបានបាញ់មីស៊ីលមានប្រព័ន្ធនាំផ្លូវទៅលើរថយន្តមួយគ្រឿងដែលកំពុងឆ្លងកាត់នៅជិតវិទ្យាស្ថានបណ្តុះបណ្តាលគ្រូបង្រៀនមួយកន្លែង ក្នុងទីក្រុង Nabatieh al-Fawqa ដោយបានបណ្ដាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបន្តវាយប្រហារស្ទើរតែរាល់ថ្ងៃ នៅក្នុងប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងក្របខ័ណ្ឌគាំទ្រដោយសហរដ្ឋអាមេរិកដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែមិថុនា រវាងលីបង់ និងអ៊ីស្រាអែលករ៏ដោយ។ កិច្ចព្រមព្រៀងនោះ តម្រូវឱ្យមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីលីបង់ទាំងអស់ជាដំណាក់កាល ដោយចាប់ផ្តើមជាមួយនឹងតំបន់សាកល្បងចំនួន ២ ដែលមិនត្រូវបានបញ្ជាក់៕