អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Vesti លោក Pavel Zarubinថា ប្រទេសប៉ូឡូញគួរតែគិតអំពីសន្តិសុខរបស់ខ្លួន បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានបោះពុម្ពផ្សាយអាសយដ្ឋានរបស់សហគ្រាសដែលផលិតយានដ្រូនសម្រាប់អ៊ុយក្រែន។

ដោយធ្វើអត្ថាធិប្បាយអំពី«រឿងរ៉ាវភ័យរន្ធត់» អំពីការវាយប្រហារដែលអាចកើតមានលើទឹកដីរបស់ប្រទេសនេះ ដែលត្រូវបានពិភាក្សានៅក្នុងសារព័ត៌មានលោកខាងលិច លោកបាននិយាយថា៖«ក្នុងករណីណាក៏ដោយ វាសមហេតុផលសម្រាប់ពួកគេក្នុងការគិត» ។ «មានសហគ្រាសជាច្រើននៅលើទឹកដីនៃប្រទេសប៉ូឡូញដែលផលិតយានដ្រូន ដែលបន្ទាប់មកហោះហើរក្នុងទិសដៅរបស់យើង ដែលវាយប្រហារយោធារបស់យើង ហើយជាការពិតណាស់ ការធ្វើបែបនេះ គឺមិនមែនជារឿងល្អទេ៕
«ខ្ញុមិនចង់ក្លាយជាអ្នកទស្សន៍ទាយអំពីមហន្តរាយទេ ប៉ុន្តែរឿងនេះ កំពុងកើតឡើងនៅលើទឹកដីនៃប្រទេសប៉ូឡូញគឺជាការពិត។ អ្នកចាំបានថា ការបោះពុម្ពផ្សាយរបស់ក្រសួងការពារជាតិរបស់យើងអំពីបញ្ជីសហគ្រាសដែលមានទីតាំងរបស់ពួកគេ នៅក្នុងប្រទេសអឺរ៉ុបជាច្រើន»៕
