លោក Raul Guillermo Rodriguez Castro របស់ប្រទេសគុយបា បាននិយាយថា លោកបើកចំហ ចំពោះការចរចាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។ នេះបើយោងតាមបទសម្ភាសន៍មួយដែលបានចេញផ្សាយដោយសារព័ត៌មាន USA Today នៅថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ ជាមួយចៅប្រុសរបស់អតីតប្រធានាធិបតីគុយបា លោក Raul Castro។
ក្នុងអំឡុងពេលសម្ភាសន៍រយៈពេល ២ថ្ងៃ កាលពីខែមិថុនានៅទីក្រុងឡាហាវ៉ាន លោក Rodriguez Castro បានប្រាប់សារព័ត៌មាន USA Today ថា៖ «ខ្ញុំអាចចរចាជាមួយអ្នកណាដែលត្រូវបានកំណត់ដោយសហរដ្ឋអាមេរិក។ ប្រសិនបើមានឱកាស (ជាការពិតណាស់ជាមួយ) លោក Trump«។
លោកក៏បានលើកឡើងផងដែរថា ប្រទេសគុយបាមានឆន្ទៈ ក្រោមលក្ខខណ្ឌត្រឹមត្រូវ ដើម្បីដោះលែង «មនុស្សដែលត្រូវបានចាត់ទុកថា ជាអ្នកទោសនយោបាយ»។
កាលពីខែឧសភា សហរដ្ឋអាមេរិកបានប្រកាសពីការចោទប្រកាន់ពីបទឃាតកម្ម ប្រឆាំងនឹងលោក Raul Castro។ ការចោទប្រកាន់នេះបានសម្គាល់ជាកម្រិតទាបថ្មី នៅក្នុងទំនាក់ទំនង រវាងគូអរិយូរអង្វែង ក្នុងសង្គ្រាមត្រជាក់ ហើយបានកើតឡើងនៅពេលដែលលោក Trump កំពុងជំរុញឱ្យមានការផ្លាស់ប្តូររបប នៅគុយបា ជាកន្លែងដែលក្រុមកុម្មុយនីស្តរបស់លោក Castro បានឡើងកាន់តំណែងចាប់តាំងពីបងប្រុសរបស់លោក គឺលោក Fidel Castro បានដឹកនាំបដិវត្តន៍ក្នុងឆ្នាំ១៩៥៩៕